ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​រដ្ឋ​អាមេរិក​​និយាយ​ថា​ការ​សម្រេច​ចិត្ត​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​គឺ​ស្ថិត​នៅ​​លើ​លោក​ Khamenei ជា​អ្នក​សម្រេច​​


រូប​ឯកសារ៖​ មេដឹកនាំ​កំពូល​​អ៊ីរ៉ង់ ​​​លោក ​Ayatollah Ali Khamenei​ ថ្លែង​សុន្ទរកថា​ផ្សាយ​​តាម​ទូរទស្សន៍​កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០២១។
រូប​ឯកសារ៖​ មេដឹកនាំ​កំពូល​​អ៊ីរ៉ង់ ​​​លោក ​Ayatollah Ali Khamenei​ ថ្លែង​សុន្ទរកថា​ផ្សាយ​​តាម​ទូរទស្សន៍​កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០២១។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក​ Jake Sullivan​ កាលពី​ថ្ងៃ​អាទិត្យ​បាន​និយាយ​ថាការ​បោះឆ្នោត​នៅ​អ៊ីរ៉ង់​ជ្រើសរើស​លោក​ Ebrahim Raisi​ ដែល​ជា​អ្នក​ប្រកាន់​តឹងរ៉ឹង​ធ្វើ​ជា​ប្រធានាធិបតី​ថ្មី​នោះ​មិន​សំខាន់​ទេ​ ដោយ​លោក​និយាយ​ថាទោះ​ជា​នៅ​ទីបំផុត​សហ​រដ្ឋ​អាមេរិក​នឹង​ចូលរួម​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់​នោះ​ក្តីគឺវានៅ​តែ​អាស្រ័យ​លើការ​សម្រេច​ចិត្ត​របស់​មេដឹកនាំ​កំពូល​គឺ​លោក ​Ayatollah Ali Khamenei​ តែ​ប៉ុណ្ណោះ។​

លោក ​Raisi ​នឹង​ជំនួស​លោក​ Hassan Rouhani ​ក្នុង​ពេល​៦​សប្តាហ៍​ទៀត​ប៉ុន្តែ​លោក ​Sullivan​បាន​ប្រាប់​ទូរទស្សន៍​ ABC News ​ថា​អ្នក​ណា​ជា​ប្រធានាធិបតី​អ៊ីរ៉ង់​គឺ​មិន​សំខាន់​ទេការណ៍​ដែល​សំខាន់​ជាង​នោះ​គឺ​ថាតើ​ប្រព័ន្ធ​ទាំងមូល​របស់​ពួកគេ​បាន​ត្រៀមប្តេជ្ញា​ចិត្ត​បោះបង់​ចោល​លទ្ធភាព​ធ្វើ​អាវុធ​នុយក្លេអ៊ែរដែរ​ឬ​ទេ។​

ជាមួយ​នឹងមហា​អំណាច​ពិភព​លោក​៥​ទៀតសហ​រដ្ឋ​អាមេរិក​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​អ៊ីរ៉ង់​ដើម្បីចរចា​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​ឆ្នាំ​២០១៥​ក្នុង​ការ​រារាំង​កម្មវិធី​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់។

អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump​ ​បានដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះដោយនិ​យាយ​ថា​វា​មិន​តឹងតែង​គ្រប់​គ្រាន់​សម្រាប់​ប្រទេស​អ៊ីរ៉ង់។​លោក ​Trump​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ឡើង​វិញ​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ដែលទណ្ឌកម្មទាំង​នោះ​ត្រូវ​បាន​ដក​ចេញ​មុន​ពេលលោក​ឡើង​កាន់​អំណាច៕

XS
SM
MD
LG