ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា​ និង​អ៊ីរ៉ង់​បន្ត​ការ​ចរចា​បរមាណូ​ក្រោយ​ថ្ងៃកំណត់​កន្លង​ផុត


រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក John Kerry ​ក្នុង​ជំនួ​បជាមួយ​នឹង​ក្រុម​មន្រ្តី​ការបរទេស​នៅ​អំឡុង​ពេល​កិច្ច​ពិភាក្សា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​នៅ​ទីក្រុងវីយេន ប្រទេស​អូទ្រីស នា​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ២០១៥។
រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក John Kerry ​ក្នុង​ជំនួ​បជាមួយ​នឹង​ក្រុម​មន្រ្តី​ការបរទេស​នៅ​អំឡុង​ពេល​កិច្ច​ពិភាក្សា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​នៅ​ទីក្រុងវីយេន ប្រទេស​អូទ្រីស នា​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ២០១៥។

ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​មហា​អំណាច​ពិភពលោក កំពុង​ចរចាយ៉ាង​ស្វិត​ស្វាញ​អំពី​បញ្ហា​អាវុធ​បរមាណូ​នៅក្នុង​ទីក្រុង​វីយេន ​ក្រោយ​ពី​ថ្ងៃកំណត់​ចុងក្រោយ​បាន​កន្លង​ផុតជា​ថ្មី​ម្តង​ទៀត។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា John Kerry បាន​ជួប​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេស​អ៊ីរ៉ង់ Mohammad Javad Zarif ​និង​ក្រុម​មន្ត្រី​ការ​បរទេស​សហភាព​អឺរ៉ុប​នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​វីយេន ​ដែល​ជា​កន្លែង​ចរចា​គ្នា​នោះ។

ថ្លែង​ពី​រាន​ហាល​នៃ​សណ្ឋាគារ​មួយ លោក Zarif បាន​និយាយ​ថា មាន​ការ​ជឿន​លឿន​ទៅ​មុខ​ក្នុង​ការ​ចរចា។ ប៉ុន្តែ​ពេល​ពួក​អ្នក​កាសែត​សួរ​លោក​ថា តើ​លោក​នឹង​ស្ថិត​នៅ​ក្នុង​រដ្ឋ​ធានី​វីយេន ​រហូត​ដល់​ចុង​សប្តាហ៍​នេះ​ដែរ​ឬ​ទេលោក​បាន​ឆ្លើយ​តប​ថា ប្រហែល​ជា​អញ្ចឹង​ហើយ។លោក​ស្រែក​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា​ យើង​គ្មាន​ថ្ងៃ​កំណត់​ចុង​ក្រោយ​ទេ យើង​ចង់​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​ល្អ​មួយ។

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​លោក​ John Kerry ​បាន​ព្រមាន​ថា បើ​សិន​ជា​គ្មាន​ការ​សម្រេច​យ៉ាង​ពិបាក​ នៅ​ពេល​ឆាប់​ៗ​ទេនោះ ក្រុម​អ្នក​ចចារ​របស់​លោក ត្រៀម​ខ្លួន​នឹង​បញ្ចប់ដំណើរ​ការ​នេះ​ហើយ៕

XS
SM
MD
LG