ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​អាមេរិក​នឹង​បោះឆ្នោត​លើ​ការ​ចោទប្រកាន់​​អ្នក​ជំនួយការ​អតីត​ប្រធានាធិបតី Trump ពី​​បទ​រារាំង​កិច្ចការ​សភា


ក្រុមប្រឹក្សាសភាស៊ើបអង្កេតការបះបោររនៅរសភាសហរដ្ឋអាមេរិកនៅថ្ងៃទី៦ ខែមករាបោះឆ្នោតលើការបន្តការចោទប្រកាន់លើលោក Mark Meadows ។ (AP)
ក្រុមប្រឹក្សាសភាស៊ើបអង្កេតការបះបោររនៅរសភាសហរដ្ឋអាមេរិកនៅថ្ងៃទី៦ ខែមករាបោះឆ្នោតលើការបន្តការចោទប្រកាន់លើលោក Mark Meadows ។ (AP)

រដ្ឋសភា​សហរដ្ឋ​អាមេរិក​ត្រូវ​គេ​រំពឹង​ថា នឹង​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​ថា ​តើ​នឹង​ធ្វើ​ការ​បញ្ជូនបទចោទ​ប្រកាន់ រារាំង​កិច្ចការ​សភា (Contempt of Congress) ​ទៅ​កាន់​ក្រសួង​យុត្តិធម៌​ឬ​ទេ ប្រឆាំង​នឹង​លោក Mark Meadows អតីត​នាយក​ខុទ្ធកាល័យ​សេតវិមាន​របស់អតីត​ប្រធានាធិបតី​លោក Donald Trump​ចំពោះ​ការ​បដិសេធ​របស់​លោក​ Meadows មិន​ផ្តល់​សក្ខីកម្ម​អំពី​តួនាទី​របស់​លោក​នៅ​ក្នុង​ការ​ព្យាយាម​ប្រែក្រឡាស់​ការ​ចាញ់​ឆ្នោត​របស់​លោក Trump នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០។

គណៈកម្មាធិការ​សភា​មួយដែល​រួម​មាន​សមាសភាពខាង​គណបក្ស​ប្រជាធិបតេយ្យ​៧​រូប​និង​ខាង​គណបក្ស​សាធារណរដ្ឋ​២រូប បាន​បោះឆ្នោត​ជា​ឯកច្ឆ័ន្ទ​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ស្នើ​ឲ្យ​លោក ​Meadows ប្រឈម​ការ​ចោទប្រកាន់​ព្រហ្មទណ្ឌ។

លោក Meadows បាន​និយាយ​នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​បណ្តាញ​ទូរទស្សន៍​ខ្សែ​កាប Fox News កាលពី​យប់​ថ្ងៃ​ចន្ទ​ថា ការសម្រេច​របស់​គណៈកម្មាធិការ​នោះ ជា​ «រឿង​គួរ​ឱ្យ​ខក​ចិត្ត ក៏​ប៉ុន្តែ មិន​មែន​ជា​ការ​ភ្ញាក់​ផ្អើល​ទេ»។

មុន​ការបោះឆ្នោត​កាល​ពី​ថ្ងៃ​ចន្ទ​របស់​គណៈកម្មាធិការ​នោះ​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក​ស្រី Liz Cheney បាន​បង្ហាញ​ពី​សារលម្អិត​ផ្ញើ​ទៅលោក Meadows អំឡុង​ពេលមាន​ការ​វាយ​ប្រហារ​ថ្ងៃ​ទី៦ ខែ​មករា​ទៅ​លើ​វិមាន​សភា Capitol កំពុង​កើត​ឡើង។ សារ​ទាំង​នោះ​បង្ហាញ​ថា ថ្នាក់ដឹកនាំបណ្តាញ​ព័ត៌មាន​អភិរក្សនិយម​ធំៗ ហើយ​កូនប្រុស​ម្នាក់​របស់​លោក Trump នៅ​ពេល​នោះ បាន​ជំរុញ​ឲ្យ​លោក Meadows លើក​ទឹកចិត្ត​លោក Trump ឲ្យ​ចាត់វិធានការ​បន្ថែម​ទៀត​ដើម្បី​បញ្ឈប់​សកម្មភាព​របស់​ពួក​អ្នក​គាំទ្រ​លោក។

លោក​ស្រី Cheney បាន​និយាយ​ទៀត​ថា សារ​នោះ បង្ហាញពី​ការ «មិន​បំពេញ​កាតព្វកិច្ច​យ៉ាង​ធ្ងន់ធ្ងរ»​របស់​លោក Trump ហើយ​បាន​ចោទ​ជា​សំណួរ​អំពី​ថា​តើ​តាមរយៈការមិន​ចាត់​វិធានការ​របស់​លោក លោក​ Trump បាន​ព្យាយាម​បង្អាក់​ភារកិច្ច​របស់​សភា​ឬ​ទេ​ក្នុង​ការបញ្ជាក់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​បាន​បង្ហាញ​ថា លោក​បាន​ចាញ់​ឆ្នោត៕

XS
SM
MD
LG