ខណៈសង្គ្រាមអាចនឹងចប់ឆាប់ៗ ជនជាតិអ៊ុយក្រែនដែលផ្លាស់ទីលំនៅ៣,៥លាននាក់ប្រឈមនឹងអនាគតដ៏ពិបាក
ជាមួយនឹងការជំរុញដោយរដ្ឋបាលសហរដ្ឋអាមេរិកថ្មីឱ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស ជនជាតិអ៊ុយក្រែនជាច្រើនក្នុងចំណោមមនុស្ស៣លាន៥សែននាក់ដែលត្រូវបានផ្លាស់ទីលំនៅកំពុងវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ ផ្ទះរបស់ពួកគេជាច្រើនត្រូវបានបំផ្លិចបំផ្លាញហើយសម្រាប់មនុស្សជាច្រើន នោះមានន័យថាត្រូវសាងសង់ឡើងវិញពីបាតដៃទទេ។ អ្នកស្រី Lesia Bakalets នៅទីក្រុងកៀវរាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។