ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​ទទួល​យក​ជន​ភៀស​ខ្លួន​សម្រាប់​ការ​តាំង​ទី​លំនៅ​ថ្មី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក


រូបភាព​ឯកសារ៖ ក្រុម​បុរស​ភៀស​ខ្លួន​កំពុង​កោរ​ពុកមាត់​និង​ដុសធ្មេញ​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃថ្មី​មួយ​ទៀត​នៅ​ជំរំជនភៀស​ខ្លួន​លើ​កោះ​ Nauru កាល​ពី​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ២០០១។
រូបភាព​ឯកសារ៖ ក្រុម​បុរស​ភៀស​ខ្លួន​កំពុង​កោរ​ពុកមាត់​និង​ដុសធ្មេញ​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃថ្មី​មួយ​ទៀត​នៅ​ជំរំជនភៀស​ខ្លួន​លើ​កោះ​ Nauru កាល​ពី​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ២០០១។

មន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ចាប់ផ្ដើម​ផ្ដិត​មេដៃ​ជន​ភៀស​ខ្លួន ដែល​រស់នៅ​លើ​កោះ​ពីរ​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ជន​ភៀស​ខ្លួន​មួយ​ចំនួន ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ទាំង​នោះ នឹង​មាន​ឱកាស​បាន​ចាប់ផ្ដើម​ជីវិត​ថ្មី​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក។

​ជន​ភៀស​ខ្លួន​ទាំង​នោះ​តម្រូវ​ឲ្យ​ផ្ដល់​ព័ត៌មាន​លំអិត​អំពី​ជីវប្រវត្តិ​របស់​ពួកគេ ហើយ​ពួកគេ​នឹង​ត្រូវ​ឆ្លងកាត់​ការ​សម្ភាសន៍ និង​ការ​ពិនិត្យ​សុខភាព​ផង​ដែរ។

រដ្ឋាភិបាល​អូស្ត្រាលី​បាន​ផ្ដល់​ថវិកា​ដល់​ប្រទេស​ដី​កោះ Nauru និង​ប្រទេស Papua New Guinea ដើម្បី​ឲ្យ​ប្រទេស​ទាំង​ពីរ​នេះ​ជួយ​ទទួល​យក​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ចំនួន​ច្រើន​ជាង ២ ពាន់​នាក់។ កន្លង​មក អង្គការ​សិទ្ធិ​មនុស្ស​នានា​បាន​រិះគន់​អំពី​ស្ថានភាព​នៃ​ការ​រស់នៅ​របស់​ជន​ភៀស​ខ្លួន​ទាំង​នេះ​នៅ​លើ​កោះ​ទាំង​នោះ។

លោក​ប្រធានាធិបតី Donald Trump បាន​យល់ព្រម​ដោយ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​នោះ នៅ​ក្រោម​កិច្ច​ព្រមព្រៀង​មួយ ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​អតីត​ប្រធានាធិបតី Barack Obama និង​លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull។ លោក Trump ធ្លាប់​បាន​និយាយ​ថា កិច្ច​ព្រមព្រៀង​នេះ គឺ​ជា «កិច្ច​ព្រមព្រៀង​ដ៏​ល្ងីល្ងើ» មួយ។

លោក Trump បាន​បញ្ជាក់​ថា ឥឡូវ​នេះ ជន​អន្តោប្រវេសន៍​នានា​នឹង​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​តឹងតែង​បំផុត មុន​ពេល​ដែល​ពួកគេ​អាច​ចូល​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​បាន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG