ជម្លោះនិងអំពើហិង្សារួមចំណែកក្នុងហានិភ័យចំពោះប្រព័ន្ធផ្សព្វផ្សាយក្នុងឆ្នាំ២០២៤
ការសម្លាប់អ្នកសារព័ត៌មាននៅតំបន់ហ្កាហ្សានិងប្រទេសហៃទីកាលពីពេលថ្មីៗនេះសង្កត់ធ្ងន់ពីគ្រោះថ្នាក់ដែលប្រព័ន្ធផ្សព្វផ្សាយប្រឈម។ អ្នកវិភាគនិយាយថា សង្រ្គាម អស្ថិរភាពនិងកង្វះខាតការទទួលខុសត្រូវរួមចំណែកក្នុងឆ្នាំដ៏ប្រល័យមួយចំពោះប្រព័ន្ធផ្សព្វផ្សាយ ដោយអ្នកសារព័ត៌មានជាង ១០០ នាក់ត្រូវបានសម្លាប់កាលពីឆ្នាំ ២០២៤។ ការីនិពន្ធផ្នែកសេរីភាពសារព័ត៌មានអ្នកស្រី Jessica Jerreat ជូនសេចក្តីរាយការណ៍។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល៕