ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា​ផ្តល់​ជំនួយ​បន្ថែម​១,៥​លាន​ដុល្លារ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា


លោក W. Patrick Murphy ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ អំឡុង​ពេល​ផ្ដល់​បទសម្ភាសន៍​នៅ​ការិយាល័យ​ព័ត៌មាន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​របស់ VOA កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៩។ (អូន ឆេងប៉រ/VOA)
លោក W. Patrick Murphy ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ អំឡុង​ពេល​ផ្ដល់​បទសម្ភាសន៍​នៅ​ការិយាល័យ​ព័ត៌មាន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​របស់ VOA កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៩។ (អូន ឆេងប៉រ/VOA)

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​មូលនិធិ​បន្ថែម​ចំនួន​ ១,៥ ​លាន​ដុល្លារ​ដើម្បី​ជួយ​កម្ពុជា​ប្រយុទ្ធ​នឹង​ជំងឺកូវីដ​១៩។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

លោកឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក W. Patrick Murphy បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍ថា៖ «ការ​យក​ឈ្នះ​បាន​លើ​ជំងឺ​កូវីដ​១៩ ​គឺជា​បញ្ហា​ប្រឈម​ជា​សាកល​មួយ​ ហើយ​សហរដ្ឋ​អាមេរិក កំពុង​ធ្វើការ​នៅ​ក្នុង​ស្រុក​ និង​នៅ​បរទេស ​ដើម្បី​បញ្ឈប់​ការរាលដាល​នៃ​ជំងឺ​នេះ។ ជំនួយ​របស់​យើង​នឹង​ជួយ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា ​នៅក្នុង​ការតាមដាន​ជំងឺ ​ព្យាបាល​អ្នកឈឺ​ ហើយ​ការពារ​កុំ​ឲ្យ​មាន​ឆ្លង​ជំងឺ​កូវីដ​១៩​ ថែមទៀត»។

សហរដ្ឋ​អាមេរិក​ជួយ​ដល់​ផ្នែកជាច្រើន​រួម​មាន​ការគ្រប់គ្រង​លើ​ករណី​ជំងឺ​ដើម្បី​ពង្រឹង​ការថែទាំ​អ្នក​ជំងឺ​ ហើយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការចម្លង​ទៅ​អ្នក​ដទៃ ​បង្កា​ការឆ្លង​នៅ​តាម​កន្លែង​ថែទាំ​សុខភាព​ពង្រឹង​ផ្នែក​មន្ទីរ​ពិសោធន៍​ ដើម្បី​ត្រៀម​រៀបចំ​សម្រាប់​ការធ្វើ​តេស្ត​រក​មេរោគ​កូវីដ​១៩​ ក្នុង​ទ្រង់ទ្រាយ​ធំ​និង​ការត្រួត​ពិនិត្យ​សុខភាព​សាធារណៈ​នៅ​តាម​ច្រកចេញ​ចូល​ដូច​ជា​ព្រលាន​យន្តហោះ​ និង​ច្រក​ព្រំដែន​គោក​ក៏​ដូចជា ​អប់រំ​ប្រជាជន​អំពី​វិធី​ដែល​គេ​អាច​ធ្វើ​តាម​ ដើម្បី​ការពារ​ និង​ឆ្លើយ​តប​នឹង​ការរាលដាល​នៃ​មេរោគ​នេះ។

តាំងពី​ពេល​ចាប់​ផ្តើម​នៃ​ការផ្ទុះ​មេរោគ​រាតត្បាត​នេះ​មក​ សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​សរុប​ចំនួន​ជាង​៣,៥ ​លាន​ដុល្លារ ដើម្បី​ទប់ទល់​ការរាលដាល​នៃ​ជំងឺ​កូវីដ ១៩ ​នៅ​កម្ពុជា៕

XS
SM
MD
LG