លោកស្រីមីសែល អូបាម៉ាបានទៅដល់ខេត្តសៀមរាបក្នុងកម្មវិធី Let Girls Learn
លោកស្រីមីសែល អូបាម៉ា ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកបានទៅដល់អាកាសអន្តរជាតិខេត្តសៀមរាបអង្គរនៅយប់ថ្ងៃសុក្រនេះ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសនៅតំបន់អាស៊ីចំនួនពីរគឺជប៉ុន និងកម្ពុជា។ ជប៉ុនគឺជាដៃគូរបស់ស.រ.អា.ក្នុងកម្មវិធីលើកស្ទួយការអប់រំក្មេងស្រី និងស្ត្រីក្នុងប្រទេសកំពុងអភិវឌ្ឍន៍ឲ្យបានរៀនសូត្រជ្រៅជ្រះគឺ “Let Girls Learn” ដែលជាគំនិតផ្តួចផ្តើមរបស់សេតវិមាន។ លោកពិន ស៊ីសុវណ្ណនៃវីអូអេរាយការណ៍ពីវ៉ាស៊ីនតោន (រូបភាពថតដោយ AP, លោកសាយ មុន្នីនៃវីអូអេខ្មែរ, Reuters និង AFP)