ខេត្តសៀមរាប —
លោកស្រី Michelle Obama ភរិយាប្រធានាធិបតីសរអាបានជួបជាមួយសិស្សានុសិស្សស្រីនៅក្នុងវិទ្យាល័យហ៊ុន សែន ប្រាសាទបាគងក្នុងខេត្តសៀមរាបនៅព្រឹកថ្ងៃសៅរ៍នេះ ដើម្បីស្តាប់ពីបញ្ហារបស់សិស្សស្រីកម្ពុជាជាច្រើន ដោយបានលើកទឹកចិត្តដល់ពួកគេ ឲ្យបន្តការសិក្សាឲ្យបានសម្រេចដល់គោលដៅ។
សិស្សស្រីមួយចំនួនក្នុងចំណោម១១នាក់បានត្អូញត្អែរប្រាប់លោកស្រីអូបាម៉ានិង លោកស្រី ប៊ុន រ៉ានី ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីការលំបាក របស់ពួកគេទាក់ទងនឹងការធ្វើដំណើរឆ្ងាយមករៀនដោយជិះកង់និងបង្ហាញពីអ្វី ដែលគេចង់ធ្វើនៅថ្ងៃអនាគតដូចជាអាជីពជាគ្រូបង្រៀនគណិតវិទ្យានិងវេជ្ជបណ្ឌិតជាដើម។
ថ្លែងទៅកាន់សិស្សានុសិស្សចំនួន១១នាក់នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រាសាទ បាគង ស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រខាងត្បូងក្រុងសៀមរាប តាមផ្លូវ ជាតិលេខ៦ លោកស្រី Michelle Obama ភរិយាប្រធានាធិបតីសរអាមាន ប្រសាសន៍លើកទឹកចិត្តឲ្យសិស្សស្រីទាំងនោះតស៊ូ៖ «អ្នកត្រូវតែបញ្ចប់នូវអ្វីដែលអ្នកចាប់ផ្តើម»។
លោកស្រីបានប្រាប់សិស្សស្រីបន្តទៀតថា លោកស្រីជឿថា សិស្សទាំងអស់អាចធ្វើបានដូចជាបុរសដែរ។
លោកស្រី ប៊ុន រ៉ានី បានបន្ទរការលើកទឹកចិត្តដែរថា ស្ត្រីខ្មែរទទួលបានជោគជ័យ ក្នុងការរៀនសូត្រច្រើនណាស់បច្ចុប្បន្ននេះ។
«កាលពីមុនមានឪពុកម្តាយនិយាយថា ស្ត្រីវិលចង្ក្រានមិនជុំ។ ឥឡូវយើងបំបាត់ ចោលហើយ។ ក្នុងជួររដ្ឋាភិបាលមានស្ត្រីធ្វើជាឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រី ជាសមាជិកសភា ជារដ្ឋលេខាធិការជាដើម»។
បើតាមការស្រាវជ្រាវចុងក្រោយមួយបានឲ្យដឹងថា មានក្មេងស្រី២០ភាគរយ រៀននៅថ្នាក់វិទ្យាល័យគឺថ្នាក់ទី៧ ទី៨ និង ទី៩ ដែលបោះបង់ចោលការសិក្សា ដោយសារកត្តាផ្សេងៗគឺ តម្រូវការចាំបាច់ត្រូវរកលុយឬភាពក្រីក្រ ជួយកិច្ចការ ផ្ទះឬការរកស៊ីមិនអាចមានលុយចំណាយដល់សាលា រៀនខ្សោយ និងរៀនមិនទាន់គេ ការផ្តល់តម្លៃដល់កូនប្រុសជាងកូនស្រី សាលារៀនឆ្ងាយពីផ្ទះ និងបញ្ហាមួយចំនួនទៀត។
ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសទាំង១១ ដែលត្រូវជ្រើសរើសឲ្យចូល ក្នុងគម្រោងផ្តួចផ្តើមរបស់លោកស្រីអូបាម៉ាហៅថាកម្មវិធី «Let Girls Learn» ឬ «គម្រោងផ្តល់ឱកាសឲ្យសិស្សស្រីបានសិក្សា» ដែលជាកម្មវិធីជួយលើកកម្ពស់ការអប់រំដល់សិស្សនារីជាង៦២លាននាក់នៅជុំវិញពិភពលោកដែលមិនបាន ចូលសាលារៀន។
កម្រងរូបភាព៖ លោកស្រី Michelle Obama លើកទឹកចិត្តសិស្សស្រីនៅខេត្តសៀមរាប និងទស្សនាប្រាសាទអង្គរវត្ត
1/8
លោកស្រី Michelle Obama និងលោកស្រីប៊ុន រ៉ានី បានទៅដល់វិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ដែលមានចម្ងាយប្រមាណជា៤០គីឡូម៉ែត្រពីក្រុងសៀមរាបនៅថ្ងៃសៅរ៍ទី២១ ខែមីនា ឆ្នាំ២០១៥ ដើម្បីចាប់ផ្តើម «គម្រោងផ្តល់ឱកាសឲ្យក្មេងស្រីបានសិក្សា» 'Let Girls Learn'។
លោកស្រី Michelle Obama ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក ស្ថិតនៅក្នុងខេត្តសៀមរាប ទីដែលលោកស្រីបានថ្លែងកាលពីថ្ងៃសៅរ៍ក្នុងពិធីបណ្តុះបណ្តាលមួយនៃកម្មវិធីអ្នកធ្វើការស្ម័គ្រចិត្តរបស់រដ្ឋាភិបាលអាមេរិក Peace Corps ហើយនឹងជួបជាមួយសិស្សស្រីក្នុងវិទ្យាល័យមួយនៅជាយក្រុងសៀមរាប។ ដំណើរទស្សនកិច្ចនៅពីរប្រទេសរបស់លោកស្រីនេះ គឺសង្កត់ធ្ងន់ទៅលើការផ្តួចផ្តើមការសិក្សាអប់រំសម្រាប់ស្រ្តីជាសាសកល។
2/8
លោកស្រី Michelle Obama និងលោកស្រីប៊ុន រ៉ានី បានទៅដល់វិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ដែលមានចម្ងាយប្រមាណជា៤០គីឡូម៉ែត្រពីក្រុងសៀមរាបនៅថ្ងៃសៅរ៍ទី២១ ខែមីនា ឆ្នាំ២០១៥ ដើម្បីចាប់ផ្តើម«គម្រោងផ្តល់ឱកាសឲ្យក្មេងស្រីបានសិក្សា» 'Let Girls Learn'។

3/8
ایک عراقی جنرل نے کہا ہے کہ داعش کے جنگجوؤں کو شہر سے نکال باہر کرنے کے لیے لڑائی جاری ہے۔
លោកស្រី Michelle Obama ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក ស្ថិតនៅក្នុងខេត្តសៀមរាប ទីដែលលោកស្រីបានថ្លែងកាលពីថ្ងៃសៅរ៍ក្នុងពិធីបណ្តុះបណ្តាលមួយនៃកម្មវិធីអ្នកធ្វើការស្ម័គ្រចិត្តរបស់រដ្ឋាភិបាលអាមេរិក Peace Corps ហើយនឹងជួបជាមួយសិស្សស្រីក្នុងវិទ្យាល័យមួយនៅជាយក្រុងសៀមរាប។ ដំណើរទស្សនកិច្ចនៅពីរប្រទេសរបស់លោកស្រីនេះ គឺសង្កត់ធ្ងន់ទៅលើការផ្តួចផ្តើមការសិក្សាអប់រំសម្រាប់ស្រ្តីជាសាសកល។
4/8
លោកស្រី Michelle Obama និងលោកស្រីប៊ុន រ៉ានី បានទៅដល់វិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ដែលមានចម្ងាយប្រមាណជា៤០គីឡូម៉ែត្រពីក្រុងសៀមរាបនៅថ្ងៃសៅរ៍ទី២១ ខែមីនា ឆ្នាំ២០១៥ ដើម្បីចាប់ផ្តើម«គម្រោងផ្តល់ឱកាសឲ្យក្មេងស្រីបានសិក្សា» 'Let Girls Learn'។
លោកស្រី Michelle Obama ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក ស្ថិតនៅក្នុងខេត្តសៀមរាប ទីដែលលោកស្រីបានថ្លែងកាលពីថ្ងៃសៅរ៍ក្នុងពិធីបណ្តុះបណ្តាលមួយនៃកម្មវិធីអ្នកធ្វើការស្ម័គ្រចិត្តរបស់រដ្ឋាភិបាលអាមេរិក Peace Corps ហើយនឹងជួបជាមួយសិស្សស្រីក្នុងវិទ្យាល័យមួយនៅជាយក្រុងសៀមរាប។ ដំណើរទស្សនកិច្ចនៅពីរប្រទេសរបស់លោកស្រីនេះ គឺសង្កត់ធ្ងន់ទៅលើការផ្តួចផ្តើមការសិក្សាអប់រំសម្រាប់ស្រ្តីជាសាសកល។
5/8
លោកស្រី Michelle Obama ថ្លែងនៅក្នុងពិធីបណ្តុះបណ្តាលនៃកម្មវិធីអ្នកធ្វើការស្ម័គ្រចិត្តរបស់រដ្ឋាភិបាលអាមេរិក Peace Corps សម្រាប់«គម្រោងផ្តល់ឱកាសឲ្យក្មេងស្រីបានសិក្សា» 'Let Girls Learn' នៅក្នុងខេត្តសៀមរាប នៅថ្ងៃសៅរ៍ទី២១ ខែមីនា ឆ្នាំ២០១៥។
លោកស្រី Michelle Obama ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក ស្ថិតនៅក្នុងខេត្តសៀមរាប ទីដែលលោកស្រីបានថ្លែងកាលពីថ្ងៃសៅរ៍ក្នុងពិធីបណ្តុះបណ្តាលមួយនៃកម្មវិធីអ្នកធ្វើការស្ម័គ្រចិត្តរបស់រដ្ឋាភិបាលអាមេរិក Peace Corps ហើយនឹងជួបជាមួយសិស្សស្រីក្នុងវិទ្យាល័យមួយនៅជាយក្រុងសៀមរាប។ ដំណើរទស្សនកិច្ចនៅពីរប្រទេសរបស់លោកស្រីនេះ គឺសង្កត់ធ្ងន់ទៅលើការផ្តួចផ្តើមការសិក្សាអប់រំសម្រាប់ស្រ្តីជាសាសកល។
6/8
រថយន្តសន្តិសុខបើកតាមពីក្រោយរថយន្តដែលដឹកលោកស្រី Michelle Obama នៅថ្ងៃសៅរ៍ទី២១ ខែមីនា ឆ្នាំ២០១៥ ក្នុងពេលលោកស្រីទស្សនាប្រាសាទអង្គរវត្ត។
លោកស្រី Michelle Obama ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក ស្ថិតនៅក្នុងខេត្តសៀមរាប ទីដែលលោកស្រីបានថ្លែងកាលពីថ្ងៃសៅរ៍ក្នុងពិធីបណ្តុះបណ្តាលមួយនៃកម្មវិធីអ្នកធ្វើការស្ម័គ្រចិត្តរបស់រដ្ឋាភិបាលអាមេរិក Peace Corps ហើយនឹងជួបជាមួយសិស្សស្រីក្នុងវិទ្យាល័យមួយនៅជាយក្រុងសៀមរាប។ ដំណើរទស្សនកិច្ចនៅពីរប្រទេសរបស់លោកស្រីនេះ គឺសង្កត់ធ្ងន់ទៅលើការផ្តួចផ្តើមការសិក្សាអប់រំសម្រាប់ស្រ្តីជាសាសកល។
7/8
មគ្គុទ្ទេសក៍ទេសចរណ៍បង្ហាញដល់លោកស្រី Michelle Obama ក្នុងពេលដើរទស្សនានៅបរិវេណប្រាសាទអង្គរវត្ត នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០១៥។

8/8

Previous slide
Next slide
នៅមុនពេលធ្វើដំណើរទៅបំពេញទស្សនកិច្ចរបស់លោកស្រីនៅប្រទេសជប៉ុននិងកម្ពុជា លោកស្រី Michelle Obama និងស្វាមី គឺលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានថ្លែងថា ការណ៍ដែលក្មេងស្រីប្រមាណ៦២លាននាក់មិនមានលទ្ធភាពទៅសាលារៀននៅជុំវិញពិភពលោកគួរជាអាទិភាពមួយនៃគោលនយោបាយការបរទេស។ ការថ្លែងដូច្នេះដោយយោងថា នៅពេលមាននារីរាប់សិបលាននាក់មិនបានទទួលការអប់រំគ្រប់គ្រាន់គឺមិនត្រឹមតែជា«ការខ្ជះខ្ជាយសក្តានុពលរបស់មនុស្សដ៏គួរឲ្យសោកស្តាយជាទីបំផុតប៉ុណ្ណោះទេ វាក៏ជាការប្រឈមដ៏ធ្ងន់ធ្ងរមួយរបស់វិស័យសុខាភិបាលសាធារណៈ ការធ្វើឲ្យសេដ្ឋកិច្ចជាតិព្រមទាំងវិបុលភាពពិភពលោកធ្លាក់ចុះ និងជាការគំរាមទៅលើសន្តិសុខនៃប្រទេសទាំងអស់ក្នុងពិភពលោក»។
លោកស្រី អូបាម៉ា ដែលជាភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងកាន់តំណែងដំបូងគេដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានោះ។ក្រៅពីស្តាប់ការលំបាករបស់សិស្សស្រីខ្មែរ លោកស្រីអូបាម៉ានៅថ្ងៃសៅរ៍នេះដែរ មានផែនការសំណេះសំណាលជាមួយនឹងក្រុមអ្នកស្ម័គ្រចិត្ត Peace Corps ដែលជាកម្មវិធីរបស់រដ្ឋាភាភិបាលអាមេរិក អង្គការសង្គមស៊ីវិលខ្លះទៀត ចូលរួមកម្មវិធីតុមូលដែលពិភាក្សាអំពីកម្មវិធីលើកកម្ពស់ការអប់រំសិស្សនារីរបស់លោកស្រី ហើយនឹងមើលកម្មវិធីក្នុងសហគមន៍ខ្លះដែលគេនិយាយថា បានពង្រីកឱកាសខាងអប់រំដល់នារី។
លោកស្រីអូបាម៉ាបានអញ្ចើញមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃសុក្រ។ លោកស្រីនឹងអញ្ចើញចាកចេញពីប្រទេសកម្ពុជានៅថ្ងៃអាទិត្យ ក្រោយពេលទស្សនាប្រាសាទអង្គរវត្ត៕