ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា តែង​តាំង​​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ថ្មី

លោក Ashton Carter កំពុងស្តាប់ការប្រកាសនៅក្នុងបន្ទប់ Roosevelt ក្នុងសេតវិមាន ក្នុងរដ្ឋធានី វ៉ាស៊ីនតោន ខណៈពេលដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប្រកាសថាលោកតែងតាំងលោក Carter ជារដ្ឋមន្រ្តីការពារជាតិ កាលពីថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០១៤។ (រូបភាពដោយ: AP/Jacquelyn Martin)

លោក​ប្រធានាធិបតី​សរអា បារ៉ាក់ អូបាម៉ា បាន​តែង​តាំង​អតីត​អនុ​រដ្ឋ​មន្រ្តី ក្រសួង​ការពារ​ប្រទេស​សរអា លោក Ashton ​Carter ​ឲ្យ​ឡើង​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​ថ្មី។

លោក​ អូបាម៉ា បាន​ប្រកាស​ជម្រើស​របស់​លោក នៅ​ថ្ងៃ​សុក្រ​នេះ នៅ​សេតវិមាន។

លោក Carter ​ដែល​ជា​អ្នក​រូប​វិទូ និង អ្នក​ជំនាញ​ខាង​អាវុធ​ទំនើប បាន​កាន់​តំណែង​ជា​អនុ​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៣។ មុន​នោះ លោក​ជា​អ្នក​ទិញ​អាវុធ​សម្រាប់​ក្រសួង​ការពារ​ប្រទេស​អាមេរិក ចំនួន​២​ឆ្នាំ។

លោក អូបាម៉ា ថ្លែង​ថា ​លោក​ Carter នឹង​នាំមក​ជាមួយ ​នូវ​ចំណេះ​វិជ្ជា ព្រម​ទាំង​យុទ្ធសាស្ត្រ​ផង។

លោក​ត្រូវ​គេ​ជឿ​ថា មាន​ការ​គាំ​ទ្រ​ពី​សំណាក់​គណបក្ស​ទាំង​ពីរ នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ហើយ​បើ​សិនជា​បាន​ទទួលការ​អនុមត្តិ​ពី​ព្រឹទ្ធសភា នឹង​ឡើង​កាន់​តំណែង​ជំនួស លោក Chuck Hagel ដែល​បាន​លា​ចេញ​ពី​តំណែង ក្រោម​ការ​ដាក់​សម្ពាធ​ ក្រោយ​ពី​កាន់​តំណែង​នេះ អស់​ពេល​២​ឆ្នាំ៕

XS
SM
MD
LG