លោក Christer Smith ប្រធានអនុគណៈកម្មាធិការកិច្ចការបរទេសសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបាននិយាយនៅឯសវនាការមួយកាលពីថ្ងៃសុក្រម្សិលមិញថា ការស្លាប់របស់លោក Liu Xiaobo អ្នកប្រឆាំងចិននិងជាជ័យលាភីណូបែលសន្តិភាព គឺជាការបាត់បង់ដ៏ធំមួយសម្រាប់ប្រទេសចិនហើយនឹងសម្រាប់ពិភពលោកទាំងមូល។
លោក Smith បានពណ៌នាការចាប់លោក Liu ដាក់ក្នុងពន្ធនាគារកាលពីឆ្នាំ២០០៩ ថាជាការកាត់ទោសប្រហារជីវិតមួយ ហើយបានមានប្រសាសន៍ទៀតថា តួនាទីរបស់ចិននៅក្នុងការស្លាប់របស់លោកមិនត្រូវបានគេបំភ្លេចឡើយ។
លោក Smith បានមានប្រសាសន៍ថា៖ «គ្មានប្រទេសណាមួយត្រូវបានវិនិច្ឆ័យ ឧក្រិដ្ឋកម្មពីអតីតកាល ក៏ប៉ុន្តែឧក្រិដ្ឋកម្មនេះគឺការស្លាប់និងការបំបាត់មាត់លោក Liu Xiaobo ហើយវានឹងដេញតាមគណបក្សកុម្មុយនិស្តចិនដូចជាការប្រឡាក់ដែលមិនអាចដុសលាងបាន»។
លោក Ed Royce ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាតំណាងរាស្រ្តបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រដោយនិយាយថា ការខំប្រឹងប្រែងរបស់លោក Liu ដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ«មិនអត់ប្រយោជន៍នោះទេ»។
លោក Royce បានមានប្រសាសន៍ទៀតថា៖ «ការធ្វើពលិកម្មនិងការស្លាប់របស់លោកខណៈដែលស្ថិតនៅក្នុងការឃុំឃាំងរបស់រដ្ឋាភិបាលចិនក្នុងពេលដែលជាប់ពន្ធនាគារដ៏អយុត្តិធម៌ចំនួន១១ឆ្នាំបានឆ្លុះបញ្ចាំងពីស្ថានភាពសិទ្ធិមនុស្សដ៏គួរឲ្យសង្វែកមួយនៅក្នុងប្រទេសចិន»។
លោក Yang Jianli ជាអ្នកប្រឆាំងចិននិងជាប្រធានអង្គការការផ្តួចផ្តើមសម្រាប់ចិន បានផ្តល់កសិណសាក្សីនៅឯសវនាការថា លោក Liu បានប្រឈមរបបដ៏សាហាវនិងអមនុស្សធម៌បំផុតមួយនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិហើយលោកនិយាយទៀតថា របបកុម្មុយនិស្តចិនជាអ្នកទទួលខុសត្រូវចំពោះស្ថានភាពសុខ ភាពដ៏អាក្រក់បំផុតនិងការស្លាប់របស់លោក Liu»៕