ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​ថា ការ​ពិភាក្សា​រវាង​អាមេរិក​និង​ចិន «មាន​ការ​វិវឌ្ឍ»


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាលពី​ថ្ងៃ​ទី ៩ ខែ​កក្កដា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​ទស្សនកិច្ច​រយៈពេល ៤ ថ្ងៃ​ទៅ​កាន់​ប្រទេស​ចិន។ ទស្សនកិច្ច​នេះ​មាន​បំណង​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ ខណៈ​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​សេដ្ឋកិច្ច បញ្ហា​បាឡុង​ចារកម្ម និង​បញ្ហា​ប្រែប្រួល​អាកាសធាតុ។ តើ​ការ​ពិភាក្សា​នេះ​ទទួល​បាន​លទ្ធផល​អ្វី​ខ្លះ? លោក Arash Arabasadi រាយការណ៍​អំពី​រឿង​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ កញ្ញា ទុំ ម្លិះ ជូន​សេចក្ដី​ប្រែ​សម្រួល។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG