ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​និង​អង់គ្លេស​កាន់​តែ​មើល​ឃើញ​បញ្ហា​បង្ក​ឡើង​ដោយ​ចិន


លោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson ទទួលស្វាគមន៍រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo មុនពេលជំនួបលក្ខណៈឯកជនមួយ នៅក្រុងឡុងដ៍ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។
លោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson ទទួលស្វាគមន៍រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo មុនពេលជំនួបលក្ខណៈឯកជនមួយ នៅក្រុងឡុងដ៍ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo បាន​ជួប​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ដែល​ភាព​តានតឹង​កើនឡើង​រវាង​សហរដ្ឋអាមេរិក​និង​ចិន​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​កន្លែង​ដែល​ជំងឺ​កូវីដ១៩​ផ្ទុះ​ឡើង​ដំបូង និង​ការ​ឆ្លើយ​តប​របស់​ចិន​ទៅ​នឹង​ជំងឺ​កូវីដ១៩ នៅ​ពេល​ដែល​ជំងឺ​នេះ​ផ្ទុះ​ឡើង​ដំបូង​នៅ​ទីក្រុង​វូហាន។

ទស្សនកិច្ច​របស់​មន្ត្រី​ការទូត​កំពូល​របស់​សហរដ្ឋអាមេរិក​ទៅ​កាន់​ទីក្រុង​ឡុងដ៍​នេះ ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក Johnson បាន​សម្រេច​ហាមឃាត់​មិន​ឲ្យ​ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​ចិន ចូលរួម​ក្នុង​បណ្ដាញ​អ៊ីនធឺណិត​ល្បឿនលឿន 5G របស់​អង់គ្លេស​ទេ។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ជំរុញ​ឲ្យ​ចក្រភព​អង់គ្លេស​ហាមឃាត់​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ចិន​នេះ​ជា​យូរ​មក​ហើយ។

បន្ទាប់​ពី​ជំនួប​ដំបូង​នេះ​បញ្ចប់ លោក Pompeo បាន​បង្ហោះសារ Twitter ថា៖ «ទស្សនកិច្ចជាមួយនឹង​លោក Boris Johnson ប្រព្រឹត្ត​ប្រកប​ដោយផ្លែផ្កា»។ ​

ប្រទេស​លោក​ខាង​លិច​ទាំង​ពីរ​នេះ​ទំនង​ជា​កាន់​តែ​មើលឃើញ​ពី​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​រដ្ឋាភិបាល​ចិន។ នេះ​បើ​យោង​តាម​សម្ដី​របស់​ក្រុម​អ្នក​វិភាគ និង​មន្ត្រី​ការ​ទូត​លោក​ខាង​លិច៕

XS
SM
MD
LG