ការរាប់បក្សាបក្សីនៅអាមេរិក បង្ហាញអំពីផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ
មនុស្សរាប់ពាន់នាក់ ដែលជាអ្នកតាមមើលសត្វបក្សាបក្សីនៅក្នុងសហរដ្ឋអាមេរិក កាណាដា តំបន់អាមេរិកឡាទីន និងតំបន់កោះការ៉ាអ៊ីប បាននាំគ្នាចេញរាប់សត្វស្លាប ពីពាក់កណ្តាលខែធ្នូដល់ដើមខែមករា។ ពួកគេបានចូលរួមក្នុងកម្មវិធីរាប់បក្សាបក្សីលើកទី ១១៥ នៅរដូវបុណ្យណូអែល ឬហៅថា “Christmas Bird Count” ដែលឧបត្ថម្ភដោយអង្គការអភិរក្សសត្វស្លាបរបស់ស.រ.អា ឈ្មោះ National Audubon Society។ ទិន្នន័យដែលទទួលបានពីព្រឹត្តិការណ៍ប្រចាំឆ្នាំនេះនឹងជួយអ្នកវិទ្យាសាស្រ្តឲ្យយល់អំពីផលប៉ះពាល់នៃការប្រែប្រួលបរិស្ថានទៅលើសត្វស្លាប។ អ្នកស្រី Deborah Block នៃវីអូអេ បានចូលរួមជាមួយអ្នកតាមមើលបក្សាបក្សីមួយក្រុមនៅក្នុងតំបន់ Mount Vernon ក្នុងរដ្ឋ Virginia ដែលជាទីលំនៅដ៏ល្បីល្បាញរបស់ប្រធានាធិបតីទីមួយរបស់សហរដ្ឋអាមេរិក គឺលោក George Washington ហើយអ្នកស្រីបានរាយការណ៍អំពីរឿងនេះ។ លោក កែរ យ៉ាន ជូនសេចក្តីប្រែសម្រួល៕