ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗ​ជុំវិញ​​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ១២-១៣ ឧសភា ២០២២

មេដឹកនាំអាស៊ាន រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអញ្ជើញជាពិសេសដោយលោក ប្រធានាធាធិបតី Joe Biden ដើម្បី​ចូលរួមក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​រវាង​សហរដ្ឋ​អាមេរិក​និង​សមាគម​អាស៊ាន (US-ASEAN Special Summit) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី១២ដល់​១៣ ​ខែ​ឧសភា ​ខាង​មុខ។

០១:០៣ ១៣.៥.២០២២

កិច្ចប្រជុំ​កំពូល​អាមេរិក-​អាស៊ាន​ចាប់ផ្តើម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន

កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-​អាស៊ាន​រយៈពេល​២​ថ្ងៃចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោនសហរដ្ឋ​អាមេរិក។​ នេះ​ជា​លើកទី១​ហើយ​ដែល​មេដឹកនាំ​សហរដ្ឋ​អាមេរិក​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ដោយ​មាន​ការ​ប្រជុំ​នៅ​វិមាន​សភា​ សេតវិមាន​និង​ក្រសួង​ការបរទេស។ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​គឺ​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​ត្រូវ​ធ្វើ​ជា​សហប្រធាន​កិច្ចប្រជុំ​នេះ​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ Joe Biden (ចូ បៃដិន)។​

ក្រុម​ផ្សាយ​របស់​វីអូអេ ដោយ​មាន លោក ម៉ែន​ គឹមសេង លោក​ សុខ​ ខេមរា​ លោក ប៉ូច​ រាសី និង​លោក ចាប ចិត្រា បាន​ចាប់ផ្តើម​ការផ្សាយ​ពិសេសនេះ​ផ្ទាល់​ពីបរិវេណ សេតវិមាន ដែល​ជា​វិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

០១:២៧ ១៣.៥.២០២២

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជួប​ប្រជុំ​គ្នា​នៅវ៉ាស៊ីនតោន​មួយ​ថ្ងៃ​មុន​កិច្ចប្រជុំ​កំពូល​

កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ ២០២២ (ត្រូវ​នឹង​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា)​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​រដ្ឋមន្ត្រីការ​បរទេស​អាស៊ានដទៃ​ទៀត​បាន​ចូលរួមក្នុងកម្មវិធីអាហារថ្ងៃត្រង់ការងាររបស់រដ្ឋមន្រ្ដីការបរទេសអាស៊ាន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលពិសេស​អាមេរិក-អាស៊ាន​នៅ​ថ្ងៃ​បន្ទាប់។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ក្រសួង​ការបរទេស​កម្ពុជា។

០២:១៩ ១៣.៥.២០២២

បាតុករ​ខ្មែរ​អាមេរិកាំង​តវ៉ា​ទាមទារ​ការគោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​អំឡុង​ទស្សនកិច្ច​របស់​លោក​ ហ៊ុន សែន

បាតុករ​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋ​អាមេរិក​ជាច្រើន​បាន​មក​ធ្វើ​បាតុកម្ម​តវ៉ា​ទាមទារ​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​ ការទាមទារ​នេះ​ដោយសារ​ស្ថានភាព​នៃ​ការគោរព​សិទ្ធិ​មនុស្ស​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ជាង​៤​ឆ្នាំ​មក​នេះ។ លោក ​ម៉ែន​ គឹមសេង ​នៃ​វីអូអេបាន​ទៅ​ចុះ​យក​ព័ត៌មាន​ផ្ទាល់​នៅ​កន្លែង​ធ្វើ​បាតុកម្ម​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

០៣:៤៦ ១៤.៥.២០២២

កាល​ពី​ល្ងាចថ្ងៃព្រហស្បតិ៍ ប្រធានាធិបតី​អាមេរិកលោក Joe Biden បានស្វាគមន៍មេដឹកនាំអាស៊ាន​នៅសេតវិមានក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដោយបានថតរូបជុំគ្នា មុននឹងជួបពិភាក្សាគ្នាក្នុងអំឡុងអាហារពេលល្ងាច។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG