ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ពិភាក្សា​ពី​ការ​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ


អ្នកស្រី​អគ្គ​រដ្ឋទូត​អង្គការ​សហប្រជាជាតិ​ Nikki Haley នៅ​ខាងក្រៅ​សភា General Assembly ឯទីស្នាក់ការកណ្តាល​អ.ស.បកាល​ពី​ថ្ងៃទី​២៧ មីនា ២០១៧។
អ្នកស្រី​អគ្គ​រដ្ឋទូត​អង្គការ​សហប្រជាជាតិ​ Nikki Haley នៅ​ខាងក្រៅ​សភា General Assembly ឯទីស្នាក់ការកណ្តាល​អ.ស.បកាល​ពី​ថ្ងៃទី​២៧ មីនា ២០១៧។

អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ចាប់ផ្ដើម​ចរចា​លើ​ការ​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​ជា​អន្តរជាតិ​មួយ ដែល​ការ​ហាមឃាត់​នេះ​ត្រូវ​បាន​ប្រទេស​នុយក្លេអ៊ែរ​នានា​បាន​ប្រឆាំង​មិន​គាំទ្រ។

អ្នក​គាំទ្រ​ការ​ហាមឃាត់​នេះ​យល់​ថា អាវុធ​នុយក្លេអ៊ែរ​គឺ​ជា​ការ​គំរាមកំហែង​មួយ​ចំពោះ​សន្តិសុខ​សាកលលោក និង​បាន​ព្រមាន​ថា អាវុធ​ទាំង​នេះ​អាច​ជះ​លទ្ធផល​មហន្តរាយ​ប្រសិន​បើ​គេ​ប្រើប្រាស់​អាវុធ​ទាំង​នោះ។ ប្រទេស​ច្រើន​ជាង ១២០ ប្រទេស បាន​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន​ដើម្បី​គាំទ្រ​ដល់​ការ​ចាប់ផ្ដើម​ពិភាក្សា​អំពី​កិច្ច​ព្រមព្រៀង​ហាម​ឃាត់​អាវុធ​នុយក្លេអ៊ែរ​នេះ។

លោក Kim Won Soo អ្នក​តំណាង​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​កាត់​បន្ថយ​សព្វាវុធ បាន​និយាយ​ថា អាវុធ​នុយក្លេអ៊ែរ​បង្ក​ការ​គំរាមកំហែង​ដល់​មនុស្ស​ជាតិ។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា តម្រូវការ​ក្នុង​ការ​កាត់​បន្ថយ​គ្រឿង​សព្វាវុធ​ផ្សេងៗ​មិន​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​រឿង​បន្ទាន់​នោះ​ទេ។

សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស បារាំង និង​ប្រទេស​ប្រមាណ ២០ ប្រទេស​ផ្សេង​ទៀត បាន​សហការ​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដើម្បី​ប្រឆាំង​នឹង​ការ​ហាម​ឃាត់​អាវុធ​នុយក្លេអ៊ែរ​របស់​អង្គការ​សហប្រជាជាតិ​នេះ។ ប្រទេស​រុស្ស៊ី និង​ចិន ក៏​បាន​ប្រឆាំង​នឹង​សន្ធិសញ្ញា​នេះ​ដែរ ហើយ​មិន​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​អំពី​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​នេះ​ទេ។

អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី Nikki Haley បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា វា​ជា​ការងារ​របស់​មន្ត្រី​រដ្ឋាភិបាល​ប្រទេស​នីមួយៗ​ក្នុង​ការ​រក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​របស់​ពួកគេ៕

XS
SM
MD
LG