ភ្នំពេញ —
សមាជិកសភារបស់គណបក្សប្រជាជនកម្ពុជាមួយរូបនៅថ្ងៃពុធនេះបាននិយាយថា ប្រតិកម្មរបស់មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាទៅលើការអនុម័តច្បាប់សម្រាប់កំណែទម្រង់ប្រព័ន្ធតុលាការគឺជារឿងមិនអាចទទួលយកបាន។
រដ្ឋសភាកម្ពុជា កាលពីសប្តាហ៍មុន បានអនុម័តសេចក្តីព្រាងច្បាប់សម្រាប់ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ចំនួនបី គឺសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈរបស់អង្គចៅក្រម និងព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រម។
ប៉ុន្តែកាលពីម្សិលមិញនេះ លោក ស៊ូរីយ៉ាស៊ូប៊ែឌី (Surya P. Subedi) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លើកឡើងថា ការអនុម័តសេចក្តីពា្រងច្បាប់ទាំងនេះធ្វើឡើងដោយប្រញាប់ប្រញាល ដែលជាហេតុធ្វើឲ្យច្បាប់នេះខ្វះតម្លាភាព គណនេយ្យភាពនិងការចូលរួមពីភាគីពាក់ព័ន្ធ។
នៅថ្ងៃនេះ លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ធនាគារនិងសវនកម្មនៃរដ្ឋសភា ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ការលើកឡើងរបស់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិគឺជាការលើកឡើងដែលមិនអាចទទួលយកបានឡើយ។
«មិនអាចទទួលយកបានទេតាមសម្តីរបស់លោកស៊ូរីយ៉ាស៊ូប៊ែឌីហ្នឹង។ ខ្ញុំសូមឲ្យគាត់សិក្សា ស្រាវជ្រាវច្បាប់នៅកម្ពុជាឲ្យបានច្បាស់។ គាត់គ្រាន់តែមកនៅតំណាងឲ្យអង្គការសហប្រជាជាតិ។ ហើយប្រញាប់ប្រញាល់អ្វី? គណបក្សប្រជាជនកម្ពុជាមានវិន័យច្បាស់លាស់ គោរពតាមរដ្ឋធម្មនុញ្ញ គោរពតាមព្រះមហាក្សត្រទាំងអស់។ អត់មានប្រញាប់ប្រញាល់ដូចគាត់ថា ហ្នឹងទេ»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានពីទីក្រុងហ្សឺណែវ លោកស៊ូរីយ៉ា ស៊ូប៊ែឌី (Surya P. Subedi) បានសម្តែងការព្រួយបារម្ភថា សេចក្តីព្រាងច្បាប់ទាំងបីខាងលើអនុញ្ញាតឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលស្ថិតនៅក្រោមអំណាចរបស់រដ្ឋាភិបាលនោះ មានអំណាចខ្លះលើប្រព័ន្ធតុលាការ។ ហើយលោកក៏បានបានសម្តែងការសោកស្តាយដែលសភាកម្ពុជាមិនទទួលយកអនុសាស៍ និងការចូលរួមរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាល។
លោកស៊ូប៊ែឌីបញ្ជាក់ថា ដើម្បីធានាឲ្យបាននូវឯករាជ្យភាពពេញលេញ របស់តុលាការ អំណាចនិតិប្រតិបត្តិទាំងអស់ត្រូវដាក់ឲ្យនៅដាច់ដោយឡែកលើការចាត់ចែងថវិការបស់តុលាការ ឬក៏ការតែងតាំងអង្គចៅក្រម និងព្រះរាជអាជ្ញា។
ក៏ប៉ុន្តែលោកជាម យៀបពន្យល់ដូច្នេះថា រដ្ឋាភិបាលកម្ពុជាតែងតែបើកទ្វារចំហចំពោះមតិរបស់អង្គការក្រៅរដ្ឋាភិបាលដើម្បីកែលម្អជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរ។
«អញ្ចឹងគឺថា ទម្រាំច្បាប់នេះដល់ដៃអ្នកតំណាងរាស្រ្ត [វាបានឆ្លងកាត់]សុទ្ធតែក្រុមប្រឹក្សាអ្នកច្បាប់នៅគ្រប់ក្រសួង នៅរដ្ឋសភា រដ្ឋាភិបាលមិនដឹងប៉ុន្មានផងទេ។ អង្គការក្រៅរដ្ឋាភិបាលខ្លះមិនទាំងចេះផង ចេះតែលើកឡើងគ្រប់បែបយ៉ាង។ យើងមិនអាចទទួលយកបានទេ»។
លោកយ៉ែម ប៉ុញ្ញរិទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងគាំទ្រដល់ជំហរនៃមន្ត្រីអង្គការសហប្រជាជាតិ។
«ឲ្យមានការពន្យារពេល ឲ្យមានការពិគ្រោះយោបល់ឲ្យពិតប្រាកដ ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធតុលាការយើងពិតប្រាកដ ពីព្រោះបច្ចុប្បន្ននេះអ្នកណាក៏ដឹងដែរថា ប្រព័ន្ធតុលាការនេះមិនមានឯករាជ្យ និងអព្យាក្រិត្យពិតប្រាកដទេបាទ»។
សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈរបស់អង្គចៅក្រម និងព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រមត្រូវបានបញ្ជូនដល់ព្រឹទ្ធសភាហើយនៅថ្ងៃពុធនេះ ហើយគណៈកម្មការអចិន្ត្រៃយ៍នៃព្រឹទ្ធសភានឹងពិនិត្យ។
លោកស៊ូប៊ែឌីក៏បានអំពាវនាវឱ្យព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យមើលច្បាប់ទាំងនេះក្នុងពេលបន្ទាប់ទៀត។
លោកអ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភាពន្យល់ថា ព្រឹទ្ធសភានឹងពិនិត្យជាក់ស្តែងលើស្ថានភាពនៃសេចក្តីព្រាងច្បាប់ទាំងបីនោះ។
«ហើយបើយើងមិនពិនិត្យនិងមិនផ្តល់យោបល់ក្នុងរយៈពេលកំណត់ទេ សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាអនុម័តរួចហើយហ្នឹង គេនឹងយកទៅប្រើ។ អញ្ចឹងយើងមិនថា ពន្យារ ឬថា លើកបាននោះទេ»។
ដោយឡែកនៅថ្ងៃពុធនេះដែរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ីបានប្រកាសជាផ្លូវការថា ខ្លួននឹងចូលរួមប្រជុំព្រឹទ្ធសភាដែលនឹងធ្វើឡើងនៅថ្ងៃស្អែកនេះទេ។
កិច្ចប្រជុំព្រឹទ្ធសភានៅថ្ងៃស្អែកនេះនឹងផ្តោតលើការពិភាក្សា និងការអនុម័តសេចក្តីព្រាងច្បាប់មួយចំនួនដែលបញ្ជូនដោយរដ្ឋសភា។
ព្រឹទ្ធសភាគណបក្សសម រង្ស៊ីចាត់ទុកថា កិច្ចប្រជុំនោះមិនបានគោរពតាមរដ្ឋធម្មនុញ្ញនោះទេ។បន្ថែមពីនោះដែរ កាលពីថ្ងៃច័ន្ទទី ២៦ខែឧសភាកន្លងទៅ អង្គការសង្គមស៊ីវិលជាច្រើនស្ថាប័នក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយថ្កោលទោសការអនុម័តរបស់រដ្ឋសភាកម្ពុជាលើការអនុម័តច្បាប់កំណែទម្រង់ប្រព័ន្ធតុលាការ ដោយសំអាងថា ខ្លឹមសារនៃច្បាប់ទាំង៣នេះមានចន្លោះប្រហោង។ អង្គការក្រៅរដ្ឋាភិបាលក៏បានទទូចចង់ឲ្យមានការពិគ្រោះយោបល់ជាសាធារណៈ និងទូលំទូលាយដើម្បីធានាថា ច្បាប់ទាំងនោះស្របទៅនឹងបទដ្ឋានអន្តរជាតិ។
អង្គការសង្គមស៊ីវិលក៏បានផ្ញើរលិខិតមួយទៅកាន់ព្រឹទ្ធសភាកម្ពុជាឲ្យពន្យារពេលការពិភាក្សា និងត្រួតពិនិត្យលើច្បាប់កំណែទម្រង់ប្រព័ន្ធតុលាការនេះដែរ។ សេចក្តីថ្លែងការណ៍ដដែលបន្តថា ប្រសិនបើព្រឹទ្ធសភាកម្ពុជាអនុម័តច្បាប់ទាំងនោះជាបន្តទៀត វានឹងអាចប៉ះពាល់នីតិរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា៕