ភ្នំពេញ —
រដ្ឋសភាឯកបក្សនៃគណបក្សប្រជាជនកម្ពុជាបានទាត់ចោលសំណើរបស់អង្គការសហប្រជាជាតិដែលសុំឲ្យលើកពេលកិច្ចពិភាក្សា និងការអនុម័តសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស់ សម្រាប់ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ដែលកំពុងស្ថិតក្រោមការរិះគន់។
កាលពីថ្ងៃអង្គារ ឧត្តមស្នងការអង្គការសហប្រជាជាតិបានផ្តល់អនុសាសន៍ដល់រដ្ឋសភាជាតិឲ្យផ្អាកកិច្ចពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គតុលារការ និងអយ្យការ ច្បាប់ស្តីពីការររៀបចំនិងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា។
សំណើនេះធ្វើឡើងស្របពេលដែលអង្គការសង្គមស៊ីវិលចំនួន៣៤បានទទួចឲ្យរដ្ឋសភាកម្ពុជាពន្យារពេលពិភាក្សាលើសេចក្តីព្រាងច្បាប់ទាំងនេះកាលពីសប្តាហ៍មុន។
សង្គមស៊ីវិលយល់ឃើញថា សេចក្តីព្រាងច្បាប់ទាំង៣នេះនឹងផ្តល់អំណាចហួសហេតុដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្នុងការគ្រប់គ្រង និងដឹកនាំសេចក្តីសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលជាស្ថាប័នកំពូលហើយក៏ដូចជាបើកឱកាសឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់រដ្ឋាភិបាលមានសិទ្ធិអំណាចគ្រប់គ្រង ចាត់ចែតថវិការបស់តុលាការគ្រប់ជាន់ថ្នាក់ និងអាចផ្លាស់ប្តូរ ឬដំឡើងឋានៈចៅក្រម និងព្រះរាជអាជ្ញាផងដែរ។
ក៏ប៉ុន្តែសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជាបានចាប់ផ្តើមពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គតុលាការ ដែលជាសេចក្តីព្រាងច្បាប់មួយក្នុងចំណោមសេចក្តីព្រាងច្បាប់ទាំងបីដែលទទួលរងការជំទាស់។
បន្ថែមពីនោះ ក្រុមតំណាងរាស្ដ្រគណបក្សកាន់អំណាចបានរិះគន់ធ្ងន់ធ្ងរទៅលើអង្គការសង្គមស៊ីវិល ដោយចោទប្រកាន់ថា សង្គមស៊ីវិលភាគច្រើនតែងតែមានបំណងរារាំងដំណើរផ្សេងៗរបស់រដ្ឋាភិបាលកម្ពុជា។
លោកហ៊ួរ ស្រ៊ី តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ចាត់ទុកថា ការទាមទាររបស់អង្គការសង្គមស៊ីវិលដែរចង់ឲ្យសភាពន្យារពេលការពិភាក្សានោះគឺជាការស្នើសុំដោយគ្មានការអៀនខ្មាស់។
«ការលើកឡើងនេះ បើចំពោះខ្ញុំគឺថា ជាការលើកដោយឥតអៀនខ្មាស់»។
រីឯលោកស្រី អ៊ុង សុខគន្ធា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាដែរនោះថ្លែងថា សង្គមស៊ីវិលភាគច្រើនមានភាពលម្អៀងដោយតែងតែធ្វើការរិះគន់តែលើសភា និងគណបក្សកាន់អំណាចតែម្ខាង។
«យើងត្រូវតែធ្វើ ពីព្រោះយើងជាអ្នកធ្វើ។ អញ្ចឹងយើងត្រូវតែធ្វើធ្វើ ធ្វើឲ្យបានហើយឲ្យជោគជ័យ»។
លោកឈាង វ៉ុន តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាថ្លែងថា មុននឹងចេញជាសេចក្តីព្រាងច្បាប់នេះឡើង រដ្ឋាភិបាលកម្ពុជាបានធ្វើការប្រជុំ ពិភាក្សាអន្តរក្រសួងជាច្រើនលើក ហើយក៏មានការពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែកច្បាប់បារាំងដែរ។
«សង្គមស៊ីវិលមួយចំនួនគឺថា គាត់តែងតែធ្វើឲ្យការងាររបស់រដ្ឋសភាយើងមានភាពរអាក់រអួល ដោយបានផ្សាយព័ត៌មានមិនសូវសុក្រិត ឬមិនសុក្រិតតែម្តង។
ទោះជាយ៉ាងណា លោកស្រី ប៊ូស្រា រ៉ាមេន (Bushra Rahman) មន្ត្រីផ្នែកទំនាក់ទំនងនៃឧត្តមស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមរយៈសារអេឡិកត្រូនិកថា មូលហេតុអង្គការរបស់លោកស្រីនិងដៃគូពាក់ព័ន្ធចង់ឲ្យមានការពន្យារពេលលើការពិភាក្សានេះគឺដោយហេតុថា វាមានសារៈសំខាន់ដើម្បីធានាឲ្យសេចក្តីព្រាងច្បាប់ទាំង៣ខាងលើអាចបង្កើតឡើងដោយស្របជាមួយនឹងស្តង់ដារអន្តរជាតិដើម្បីធានាឲ្យបាននូវឯករាជ្យភាពរបស់ប្រព័ន្ធតុលាការនៅកម្ពុជា។
លោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងបដិសេធការចោទប្រកាន់ដែលថា សង្គមស៊ីវិលមានចេតនាចង់រារាំងដំណើរការរបស់រដ្ឋសភាកម្ពុជា។
«ដូចបានឃើញហើយថា យើងបានវិភាគទៅលើសេចក្តីព្រាងច្បាប់ក្រៅផ្លូវការហ្នឹង។ អញ្ចឹងប្រសិនយើងគ្រាន់តែចង់ពន្យារពេល ឬរំខានដល់ការងាររបស់រដ្ឋសភានោះទេ យើងមិនចាំបាច់ចំណាយពេលវិភាគទាំងថ្ងៃឈប់សម្រាកនោះទេ។ សំខាន់តើតំណាងរាស្រ្តទាំងអស់នោះគាត់បានមើលលើសេចក្តីវិភាគនោះអត់»។
សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គតុលាការនេះមាន៨ជំពូក និង៩២មាត្រា។ នៅព្រឹកថ្ងៃពុធ រដ្ឋសភាបានសម្រេចអនុម័តត្រឹមតែ២ជំពូកដែលមាន៣៤មាត្រា ដោយមានសំឡេងគំាទ្រ១០០ភាគរយនៃសភាឯកបក្សនេះ។ ការពិភាក្សានឹងធ្វើនៅថ្ងៃព្រហស្បតិ៍ស្អែកជាបន្តទៀត៕