ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានអង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​ចំពោះ​ការ​ប៉ះ​ទង្គិច​នៅ​តំបន់ Gaza


ជន​ប៉ាឡេស្ទីន​ម្នាក់​គប់​ថ្មទៅ​កាន់​ទាហាន​អ៊ីស្រាអែល​ក្នុង​ការ​ប៉ះទង្គិច​មួយ​ជាមួយ​កង​ទាហាន​អ៊ីស្រាអែល​តាម​តំបន់​ព្រំ​ដែន កាហ្សាភាគ​ខាងកើត​ Khan Younis កាលពី​ថ្ងៃទី​៣០ មីនា ២០១៨។
ជន​ប៉ាឡេស្ទីន​ម្នាក់​គប់​ថ្មទៅ​កាន់​ទាហាន​អ៊ីស្រាអែល​ក្នុង​ការ​ប៉ះទង្គិច​មួយ​ជាមួយ​កង​ទាហាន​អ៊ីស្រាអែល​តាម​តំបន់​ព្រំ​ដែន កាហ្សាភាគ​ខាងកើត​ Khan Younis កាលពី​ថ្ងៃទី​៣០ មីនា ២០១៨។

លោកអគ្គលេខាធិការ​អ.ស.ប. Antonio Guterres បានអំពាវនាវ​ឱ្យមាន​ «ការ​ស៊ើបអង្កេត​ឯករាជ្យ​និង​ប្រកប​ដោយ​តម្លាភាព» មួយ​អំពី​ការ​ប៉ះទង្គិចដ៏​ប្រល័យ​នៅ​តាមព្រំដែន​រវាង​ប្រទេស​អ៊ីស្រាអែល និង​តំបន់ Gaza កាលពី​ថ្ងៃ​សុក្រ​ដែល​បានបណ្តាល​ឱ្យ​ជនជាតិ​ប៉ាឡេស្ទីន​ យ៉ាងតិចណាស់​១៥​នាក់ស្លាប់និង​ធ្វើឱ្យ​ប្រជាជន​១,៤០០ ​នាក់ទៀតត្រូវ​របួស​ដោយ​មានរួម​បញ្ចូល​ទាំង​មនុស្សជាង៧៥០នាក់បានត្រូវ​របួស​ដោយសារ​គ្រាប់កាំ​ភ្លើងមែនទែនផងដែរ។​

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.បានធ្វើការ​ប្រជុំ​គ្រាមានអាសន្នមួយ​កាលពីថ្ងៃ​សុក្រ​ដើម្បី​ពិភាក្សា​អំពី​ស្ថានការណ៍​នៅ​ក្នុង​តំបន់ Gaza ក៏​ប៉ុន្តែ​មិន​បានសម្រេច​អំពី​សកម្មភាព​ណាមួយ​ឬ​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ណាមួយ​ឡើយ។​

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំ​អ.ស.ប.Danny Danon បាននិយាយ​ថា​ការ​ប្រជុំ​គ្រា​មានអាសន្ន​នេះ​បានប្រព្រឹត្តទៅ «ទោះណា​ជា​មាន​ការ​ជំទាស់​ខ្លាំង​ដោយ​អ៊ីស្រាអែល​ និង​ស.រ.អា. និង​មាន​ការ​ស្នើ​សុំឱ្យ​លើក​ពេលការ​ប្រជុំនេះទៅ​ធ្វើ​នៅក្រោយ​បុណ្យ​ Passover ក៏​ដោយ។​

Danon បាននិយាយ​ថា «នៅ​ពេល​ដែល​ពួក​ជន​អម្បូរ Juif នៅ​ទូទាំង​ពិភពលោក​បានប្រមូលផ្តុំ​គ្នា​ជាមួយ​គ្រួសារ​ពួក​គេនៅ​ជុំវិញ​តុ Seder ដើម្បី​ប្រារព្ធ​ពីធី​បុណ្យ Passover ប្រជាជន​ប៉ាឡេស្ទីន​ បានប្រើវិធី​បោក​ប្រាស់ថោកទាប​ថ្មី​មួយ​ដើម្បី​ឱ្យ​ពួក​គេ​អាច​ប្រើប្រាស់អ.ស.ប.ដើម្បី​ផ្សព្វផ្សាយ​ការ​និយាយ​កុហក​អំពី​ប្រទេសអ៊ីស្រាអែល។​

កង​យោធាអ៊ីស្រាអែល បាននិយាយ​ថា​ពួក​ទាហាន​គេ​បាន​ប្រើ «វិធី​បំបែក​កុបកម្ម» ដើម្បី​បង្ក្រាប​បាតុកម្មធំបំផុតមួយ​របស់​ជន​ជាតិប៉ាឡេស្ទីន និង​ការ​ផ្ទុះអំពើហិង្សា​នៅ​តាម​បណ្តោយ​ព្រំដែន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG