លោកអគ្គលេខាធិការអសប Ban Ki-moon បានថ្កោលទោសការវាយប្រហារលើមន្ទីរ ពេទ្យចំនួនពីរកន្លែងក្នុងតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាមនៃប្រទេសស៊ីរី គឺទីក្រុង Aleppo ថាជាឧក្រិដ្ឋសង្គ្រាម។ អត្ថាធិប្បាយនេះកើតឡើងដំណាលគ្នាដែលសរអា ព្រមានកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសរុស្ស៉ីលើបញ្ហាស៊ីរី ល្គឹកណាមានជំហាន នានាដើម្បីបញ្ឈប់ការវាយប្រហារលើក្រុង Aleppo។
លោក បាន ថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ចូរឲ្យយើងយល់ច្បាស់ថា អ្នកដែលប្រើអាវុធប្រល័យលោកកាន់តែច្រើន ត្រូវដឹងច្បាស់ពីអ្វីដែលគេបានធ្វើ។ គេដឹងខ្លួន គេថា គេកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។
លោកអគ្គលេខាធិការបានបង្ហាញពីការមិនពេញចិត្តរបស់លោកយ៉ាងខ្លាំងទាក់ទងនឹង បញ្ហាបំផ្លាញមន្ទីរពេទ្យនេះ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងការបរទេសសរអា John Kerry បានសន្ទនា តាមទូរស័ព្ទជាមួយសមភាគីរបស់លោកគឺរដ្ឋមន្ត្រីរុស្ស៉ី Sergei Lavrov ដោយបាន ប្រាប់លោកថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងរៀបចំផ្អាកទំនាក់ទំនងទ្វេភាគីជាមួយរុស្ស៉ីលើបញ្ហាទាក់ទងនឹងប្រទេសស៊ីរី លើកលែងតែរដ្ឋាភិបាលក្រុងមូស្គូចាត់វិធានការជាបន្ទាន់នានា ដើម្បីបញ្ឈប់ការវាយប្រហារក្រុង Aleppo ហើយស្តារឡើងវិញបញ្ហាប្រទូសសារ៉ាយដែលបានព្រមព្រៀងគ្នារវាងមហាអំណាចទាំងពីរ៕