ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ អំពាវនាវ​ឱ្យ​មាន​ការ​ផ្អាក​បាញ់​គ្នា​ក្នុង​ប្រទេស​លីប៊ី


សមាជិក​នៃ​កាងកម្លាំង​ជាតិ​លីប៊ី ស្ថិត​ក្រោម​ការ​បញ្ជា​របស់​ឧត្តមសេនីយ៍ Khalifa Haftar បន្ត​រុល​ទៅ​កាន់​ក្រុង​ទ្រីប៉ូលី ប្រទេស​លីប៊ី កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩។
សមាជិក​នៃ​កាងកម្លាំង​ជាតិ​លីប៊ី ស្ថិត​ក្រោម​ការ​បញ្ជា​របស់​ឧត្តមសេនីយ៍ Khalifa Haftar បន្ត​រុល​ទៅ​កាន់​ក្រុង​ទ្រីប៉ូលី ប្រទេស​លីប៊ី កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩។

អង្គការ​សហប្រជាជាតិ បាន​ចេញ​ «សេចក្ដី​អំពាវនាវជា​បន្ទាន់​មួយ» ឱ្យ​មាន​បទ​ផ្អាក​ប្រយុទ្ធ​គ្នា​រយៈពេល ​២ម៉ោង ​នៅ​តំបន់​ជាយ​ក្រុង​ទ្រីប៉ូលី​ នៃ​ប្រទេស​លីប៊ី ដើម្បី​ជម្លៀស​ពលរដ្ឋ​ស៊ីវិល​ និង​អ្នក​របួស​ចេញ​ពី​តំបន់​នោះ នៅ​ពេល​ដែល​កងកម្លាំង​ដែល​ស្មោះស្ម័គ្រ​នឹង​មេបញ្ជាការ​យោធា​គឺ​លោក​ឧត្តមសេនីយ៍ Khalifa Haftar បន្ត​រុល​ទៅ​មុខ ដោយ​សំដៅ​ទៅ​កាន់កាប់​រដ្ឋធានី​នៃ​ប្រទេស​នេះ។

​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​លីប៊ី​ ​លោក Fayez Sarraj ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ បាន​ហៅ​ទង្វើ​របស់​លោក Haftar ​ថា​ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ។​

លោក Haftar និង​កងកម្លាំង​របស់​លោក​ ហាក់​ដូចជា​បាន​ត្រួតត្រា​នៅ​តំបន់​តាម​បណ្ដោយ​ជាយក្រុង ប៉ុន្តែ​លោក Sarraj មាន​ប្រសាសន៍​ថា កងកម្លាំង​រដ្ឋាភិបាល​ ត្រៀម​ខ្លួន​ជា​ស្រេច​ ដើម្បី​ប្រឈម​មុខ​តទល់​ជា​មួយ​កងកម្លាំង​ទាំង​នោះ។

ស្ថាន​បេសកកម្ម​ការទូត​របស់​អង្គការ​សហប្រជាជាតិ​ ប្រចាំ​នៅ​ប្រទេស​លីប៊ី បាន​ជំរុញ​ភាគី​ទាំង​អស់​ក្នុង​តំបន់​នោះ ឱ្យ​គោរព​បទ​ផ្អាក​បាញ់​គ្នា​ដើម្បី​មនុស្សធម៌​រយៈ​ពេល​២​ម៉ោង។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អារ៉ាប់ បាន​បង្ហាញ​វីដេអូ​នៃ​កងកម្លាំង​របស់​លោក Haftar បាន​ចូល​ទៅ​ដល់​ខ្លោង​ទ្វារ​នៃ​ព្រលានយន្តហោះ​អន្តរជាតិ​ទ្រីប៉ូលី ដែល​ឥឡូវ​នេះ ត្រូវ​បាន​បិទ​លែង​ឱ្យ​ដំណើរ​ការ មុន​ពេល​កងកម្លាំង​ទាំង​នោះ បាន​ចាប់​យក​ទីតាំង​ឈរ​ជើង​នៅ​ខាង​ក្រៅ​អាគារ​អ្នកដំណើរ និង​នៅ​លើ​ផ្លូវ​យន្តហោះ ដែល​ឥឡូវ​មិន​ត្រូវ​បាន​ប្រើប្រាស់​នោះ៕

XS
SM
MD
LG