ទាហានអ៊ុយក្រែនកំពុងហ្វឹកហាត់ប្រើរថក្រោះ Leopard 2 នៅប៉ូឡូញ
ទាហានអ៊ុយក្រែនជាង ១០០ នាក់កំពុងស្ថិតនៅក្នុងប្រទេសប៉ូឡូញដើម្បីហ្វឹកហាត់ប្រើរថក្រោះប្រយុទ្ធ Leopard 2 ដែលផលិតក្នុងប្រទេសអាល្លឺម៉ង់។ ថ្នាក់ដឹកនាំអ៊ុយក្រែននិយាយថា រថក្រោះទាំងនេះដែលសម្ពន្ធមិត្តបស្ចិមប្រទេសបានសន្យាផ្តល់ឱ្យកាលពីពេលថ្មីៗនេះនឹងជួយសង្គ្រោះជីវិតពលរដ្ឋអ៊ុយក្រែន និងដើរតួសំខាន់នៅក្នុងការទប់ទល់ប្រឆាំងនឹងកងទ័ពរុស្ស៊ី។ អ្នកស្រី Myroslava Gongadze រាយការណ៍ជុំវិញរឿងនេះពីមូលដ្ឋានកងទ័ពជើងគោកមួយកន្លែងក្នុងភូមិ Swietoszow ប្រទេសប៉ូឡូញ។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្ដីប្រែសម្រួល៕