ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការចរចា​រវាង​អ៊ុយក្រែននិង​ក្រុមឧទ្ទាម​បរាជ័យសារ​ជា​ថ្មី​


សាកសក​ជន​រង​គ្រោះ​ដោយ​ការផ្ទុះ​គ្រាប់​បែក​មួយ​នៅ​ក្រុង​Donetsk​ ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​មករា​ ឆ្នាំ​២០១៥។ ការចរចា​រវាង​អ៊ុយក្រែននិង​ក្រុមឧទ្ទាមបាន​​បរាជ័យសារ​ជា​ថ្មី​។
សាកសក​ជន​រង​គ្រោះ​ដោយ​ការផ្ទុះ​គ្រាប់​បែក​មួយ​នៅ​ក្រុង​Donetsk​ ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​មករា​ ឆ្នាំ​២០១៥។ ការចរចា​រវាង​អ៊ុយក្រែននិង​ក្រុមឧទ្ទាមបាន​​បរាជ័យសារ​ជា​ថ្មី​។

ការចរចា​ស្វែងរក​សន្តិភាព​រវាង​ប្រទេស​អ៊ុយក្រែន​និង​ក្រុម​បំបែករដ្ឋ​ដែលនិយម​រុស្ស៊ី មិន​សម្រេច​បាន​លទ្ធផល​អ្វី​ទេ​កាលពីថ្ងៃ​សៅរ៍​ ក្នុង​ខណៈ​ពេល​ដែល​ការវាយ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​ខ្លាំង​នៅ​ភាគខាង​កើត​ប្រទេស ដោយ​សម្លាប់​ទាំង​ទាហាន​និង​ជន​ស៊ីវិល​។

ការជួបពិភាក្សា​ក្នុង​ទីក្រុង​ Minsk ត្រូវ​បាន​ផ្អាក​បន្ទាប់​ពីបាន​ជួបគ្នា​ជាច្រើន​ម៉ោង​មក។ សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ទំនាក់​ទំនងត្រីភាគី ដែល​មាន​រុស្ស៊ី អ៊ុយក្រែន​ និង​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សន្តិសុខនៅ អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា​តំណាង​មក​ពី​តំបន់​ដែល​ក្រុម​ឧទ្ទាម​គ្រប់​គ្រង​ក្នុង​ប្រទេស​អ៊ុយក្រែន​មិន​បាន​ចូល​មក​តុចរចា​ដែល​រៀបចំឡើង​ដើម្បី​ពិភាក្សា​ពី ការ​អនុវត្ត​បទឈប់​បាញ់​គ្នា​និង​ដក​អាវុធធុន​ធ្ងន់​ចេញនោះ​ទេ។ ក្រុម​នោះ បែរ​ជា​និយាយ​ថា​ខ្លួន​ចង់​សើរើ​ឡើងវិញ​នូវ​ពិធីសារ​ក្រុង​ Minsk ដែល​បាន​ប្រើ​ប្រាស់​ដើម្បី​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​ភាព​ប្រទូស្តរ៉ាយ​នឹង​គ្នា។

កិច្ច​ព្រម​ព្រៀង​ដែល​ភាគី ទាំង​សងខាង​បាន​យល់​ព្រម​កាលពី​ខែ​កញ្ញា​ត្រូវបាន​រំលោភ​ជាញឹកញយ​ហើយ​បាន​ដួល​រលំ​ទាំងស្រុង​កាលពី​សប្តាហ៍​មុន​នៅ ពេល​ដែល​ក្រុម​ឧទ្ទាម​ប្រកាស​ចាប់ផ្តើម​ការវាយ​ប្រយុទ្ធ​ជាថ្មី​ដើម្បី​ពង្រីក​តំបន់​គ្រប់​គ្រង៕

XS
SM
MD
LG