ទាហានរុស្ស៊ីបានវាយប្រហារលើរោងចក្រផលិតថាមពលនុយក្លេអ៊ែរដ៏ធំមួយរបស់អ៊ុយក្រែន
កម្ពុជានិងអាស៊ីអាគ្នេយ៍ ប្រតិកម្មតបមិនធ្លាប់មានទៅនឹងសង្គ្រាមរុស្ស៊ីលើអ៊ុយក្រែន
ក្នុងពេលអ្វីដែលទីក្រុងមូស្គូបរិយាយថា ជា«ប្រតិបត្តិការយោធាពិសេស»ចូលឈ្លានពានលុកលុយប្រទេសអ៊ុយក្រែន ចាប់ផ្ដើមកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងទទួលជួបសមភាគីម៉ាឡេស៊ីដែលមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ។
ចេញក្រៅជំនួបលោក ហ៊ុន សែន មិនបានធ្វើសេចក្ដីថ្លែងការណ៍នាំមុខអ្វីទេ ទាក់ទិននឹងការលើកទ័ពរបស់រុស្ស៊ីចូលប្រទេសអ៊ុយក្រែន រហូតទាល់តែមានសំណួររបស់អ្នកកាសែតសួរនាំអំពីស្ថានការណ៍ខាងលើ ទើបអ្នកដឹកនាំកម្ពុជា ដែលជាប្រធានអាស៊ានរូបនេះ បន្លឺវាចាដោយប្រុងប្រយ័ត្ន៖
«ប៉ុន្តែព្រឹត្តិការណ៍នៅអ៊ុយក្រែនជាអ្វីដែលយកមកពិភាក្សាក្នុងភាពស្ងាត់ស្ងៀម។ ឯកឧត្ដមនាយករដ្ឋមន្ត្រី Ismail និងខ្ញុំ គឺបានយល់ស្របគ្នាថា ទាមទារនូវកិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធី»។
យ៉ាងណាក៏ដោយ ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនរំលងបានពេលហួសមួយសប្ដាហ៍មកនេះ ប្រតិកម្ម និងជំហររបស់កម្ពុជា និងបណ្ដាប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញនូវសញ្ញាណ និងកម្រិតមិនធ្លាប់មានមួយ ក្នុងតំបន់យុទ្ធសាស្ត្រដ៏សំខាន់របស់សាកលលោកមួយនេះ។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
ក្រុមហ៊ុន IKEA បិទហាងបណ្តោះអាសន្នក្នុងប្រទេសរុស្ស៊ីដោយសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន
ក្រុមហ៊ុនមេរបស់ក្រុមហ៊ុនផលិតគ្រឿងសង្ហារឹម IKEA របស់ប្រទេសស៊ុយអែតកាលថ្ងៃព្រហស្បតិ៍បានប្រកាសថា ខ្លួននឹងបិទហាងទាំងឡាយរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីជាបណ្តោះអាសន្ន និងឈប់ទិញទំនិញពីរុស្ស៊ីនិងបេឡារុស ដោយសារការឈា្លនពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ម្ចាស់ក្រុមហ៊ុន Inter IKEA Holding និង Ingka Group បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា «សង្គ្រាមបំផ្លិចបំផ្លាញក្នុងប្រទេសអ៊ុយក្រែន គឺជាសោកនាដកម្មមនុស្សជាតិ ហើយយើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងបារម្ភយ៉ាងខ្លាំងជាមួយនឹងពលរដ្ឋរាប់លាននាក់ដែលទទួលរងផលប៉ះពាល់»។
ក្រុមហ៊ុនទាំងពីរបាននិយាយទៀតថា «សង្គ្រាមធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋ និងកំពុងបង្អាក់ដល់សង្វាក់ផ្គត់ផ្គង់ និងការធ្វើពាណិជ្ជកម្មយ៉ាងធ្ងន់ធ្ងរ។ ហេតុនេះហើយបានជាក្រុមហ៊ុនទាំងពីរ សម្រេចផ្អាកប្រតិបត្តិការរបស់ក្រុមហ៊ុន IKEA ក្នុងប្រទេសរុស្ស៊ីជាបណ្តោះអាសន្ន»។
ការសម្រេចនេះ នឹងប៉ះពាល់ដល់បុគ្គលិកប្រមាណ១៥.០០០នាក់ និងហាងលក់រាយចំនួន១៧កន្លែង ក្នុងប្រទេសរុស្ស៊ីនិងបេឡារុស។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានបញ្ជាក់នៅថ្ងៃសុក្រនេះថា ចំនួនជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនបានកើនលើស ១.២៥លាននាក់ ហើយពាក់កណ្តាលនៃអ្នកភៀសខ្លួនទាំងអស់នេះបានទៅប្រទេសប៉ូឡូញ៕