ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​អង់គ្លេស​ត្រូវ​បញ្ជូន​ទៅ​បន្ទប់​ព្យាបាល​ដិតដល់​ដើម្បី​ព្យាបាល​ជំងឺ COVID-19


នេះ​ជា​ទិដ្ឋាភាព​នៃ​មន្ទីរពេទ្យ St Thomas នៅ​ក្នុង​ក្រុង Westminster ទី​ដែល​លោក​នាយករដ្ឋមន្ត្រី Boris Johnson ស្ថិត​ក្នុង​បន្ទប់​ព្យាបាល​ដិតដល់។
នេះ​ជា​ទិដ្ឋាភាព​នៃ​មន្ទីរពេទ្យ St Thomas នៅ​ក្នុង​ក្រុង Westminster ទី​ដែល​លោក​នាយករដ្ឋមន្ត្រី Boris Johnson ស្ថិត​ក្នុង​បន្ទប់​ព្យាបាល​ដិតដល់។

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​បន្ទប់​ព្យាបាល​ដិតដល់ បន្ទាប់ពី​អាការៈ​ជំងឺ COVID-19របស់​លោក​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​មុន​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។ លោក Johnson ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​កើត​ជំងឺ COVID-19 នេះ កាល​ពី ១១ ថ្ងៃ​មុន។

សេចក្ដី​ប្រកាស​របស់​ការិយាល័យ​លោក Johnson កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​បញ្ជាក់​ថា លោក Johnson បាន​ស្នើ​រដ្ឋមន្ត្រី​ការបរទេស​លោក Dominic Raab ឲ្យ​ដើរ​តួ​ជំនួស​លោក​ប្រសិនបើ​ចាំបាច់។

លោក Johnson អាយុ ៥៥ ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ St Thomas នៅ​កណ្ដាល​ទីក្រុង​ឡុងដ៍ វេលា​ម៉ោង​ប្រហែល ៨ ល្ងាច កាល​ពី​ថ្ងៃ​អាទិត្យ។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ការិយាល័យ​របស់​លោក Johnson មិន​បាន​លើក​ឡើង​ថា​តើ​លោក Johnson ទទួល​បាន​ការ​ព្យាបាល​បែប​ណា​នោះ​ទេ។ ប៉ុន្តែ​ប្រភព​ចេញ​ពី​គណៈរដ្ឋមន្ត្រី​មួយ​រូប​បាន​ប្រាប់ VOA ថា លោក Johnson ពិបាក​ដក​ដង្ហើម និង​ត្រូវ​បាន​គេ​បញ្ចូល​អុកស៊ីហ្សែន​នៅ​ពេល​បញ្ជូន​ទៅ​កាន់​បន្ទប់​ព្យាបាល​ដិតដល់៕

XS
SM
MD
LG