ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​តាលីបង់​និយាយ​ថា​ការ​ចរចា​ជាមួយ​អាមេរិក​នៅ​តែ​មិន​ឃ្លាត​ចាក​ពី​គោល​ការណ៍


រូបឯកសារ៖ ក្រុម​ដាក់​គ្រាប់​បែក​អត្តឃាត​​តាលី​បង់​ឈរ​យាម​ក្នុង​ពេល​ជួប​ជុំ​គ្នា​មួយ​នៅ​តំបន់​ផ្ដាច់​ខ្លួន​គ្រប់​គ្រង​ដោយ​តាលីបង់ នៅ​ព្រំដែល​ខេត្ត Zabul ប្រទេស​អាហ្វហ្គានីស្ថាន។
រូបឯកសារ៖ ក្រុម​ដាក់​គ្រាប់​បែក​អត្តឃាត​​តាលី​បង់​ឈរ​យាម​ក្នុង​ពេល​ជួប​ជុំ​គ្នា​មួយ​នៅ​តំបន់​ផ្ដាច់​ខ្លួន​គ្រប់​គ្រង​ដោយ​តាលីបង់ នៅ​ព្រំដែល​ខេត្ត Zabul ប្រទេស​អាហ្វហ្គានីស្ថាន។

ពួក​តាលីបង់​បាន​និយាយ​ថា ​ការ​ចូល​រួម​របស់​ខ្លួន​ជាមួយ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​ចរចា​បញ្ចប់​សង្គ្រាម​និង​បញ្ចប់​ការ​កាន់​កាប់​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​ខុស​ច្បាប់​នោះ​ នៅ​តែ​មិន​ឃ្លាក​ចាក​ពី​គោល​ការណ៍ ​ហើយ​ជា​ថ្មី​ម្តង​ទៀត​ ​ពួក​តាលីបង់បានបដិសេធ​ការ​ចរចា​សន្តិភាព​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋាភិបាល​ក្រុង​កាប៊ុល។

លោក ​Zabihullah Mujahid ​អ្នក​នាំពាក្យ​តាលីបង់​បាន​ប្រាប់​វីអូអេ​ថា​ ការ​ពិភាក្សា​មួយ​វគ្គ​ថ្មី​ទៀត​ជាមួយ​សហ​រដ្ឋ​អាមេរិក​នៅ​តែ​ធ្វើ ​ប៉ុន្តែ​កាល​បរិច្ឆេទ​និងទី​កន្លែង​មិនត្រូវ​បាន​កំណត់​នៅ​ឡើយ។

លោក ​Mujahid​ បាន​ឆ្លើយ​តប​និង​បាន​បដិសេធ​របាយ​ការណ៍​ដែល​ថា ​អ្នក​ចរចា​របស់​ក្រុម​បះបោរ​មាន​គម្រោង​ធ្វើ​កិច្ច​ចរចា​ដោយ​ផ្ទាល់​ជា​មួយ​មន្ត្រី​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត​ នៅ​ក្នុង​ខែ​នេះ។

លោក ​Zalmay Khalilzad​ អ្នក​តំណាង​ពិសេស​របស់​អាមេរិកសម្រាប់​ការ​ផ្សះផ្សា​អាហ្វហ្គានីស្ថានបាន​ធ្វើ​កិច្ច​ចរចា​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ពាក់​កណ្តាល​ខែ​ធ្នូ​ជាមួយ​គណៈ​ប្រតិភូ​តាលីបង់​ដ៏ខ្លាំង​ក្លាមួយ​នៅ​ទីក្រុង​ Abu Dhabi ​ដែល​ពួកអ្នក​តំណាង​របស់​អារ៉ាប៊ីសាអ៊ូឌីត ​ប៉ាគីស្ថាន​ និង​ប្រទេស​ម្ចាស់​ផ្ទះ​ក៏​បាន​ចូលរួម​ផង​ដែរ។​

រដ្ឋាភិបាល​ប៉ាគីស្ថាន​បាន​ទទួល​ការ​កោត​សរសើរ​ចំពោះ​ការ​រៀបចំ​កិច្ច​ប្រជុំ​នៅ​អេមីរ៉ាត់​អារ៉ាប់រួម​ បន្ទាប់ពី​លោក​ Khalilzad ​ធ្វើ​ទំនាក់​ទំនង​ជាបឋម​ជាមួយ​ពួក​តាលីបង់​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កាតា។ ​

លោក ​Mujahid ​បាន​និយាយ​ថា៖​ «គ្មាន​ការ​រំខាន​នៅ​ក្នុង​ដំណើរ​ការ​ចរចារ​ជាមួយ​អាមេរិក​ទេ​ ពីព្រោះ​ការ​បញ្ចប់​ការ​កាន់​កាប់​អាហ្វហ្កានីស្ថាន ​ឥឡូវនេះ​គឺ​ជា​ការ​ចាំបាច់​សម្រាប់​អាមេរិក» ៕

XS
SM
MD
LG