ប៉ូលិសនៅរដ្ឋ Texas បានសម្លាប់មនុស្ស២នាក់ ដែលបានបាញ់មន្ត្រីសន្តិសុខសាលារៀនមួយកាលពីល្ងាចថ្ងៃអាទិត្យនៅក្រៅកន្លែងប្រកួតប្រជែងរូបត្លុកស្តីអំពីព្យាការី Muhammad នៃសាសនាឥស្លាម។
នៅទីក្រុង Garland ជាយទីក្រុង Dallas រដ្ឋ Texas មន្ត្រីម្នាក់ដែលរបួសបន្តិចបន្តួចនិយាយថា អាជ្ញាធរកំពុងស្វែងរកគ្រាប់បែកដែលខ្មាន់អាវុធបង្កប់នៅក្នុងឡាន។ អាជ្ញាធរមិនទាន់ស្គាល់អត្តសញ្ញាណជនទាំងពីរនាក់នេះទេ។
អង្គការមួយដែលមានឈ្មោះថា American Freedom Defense Initiative គំនិតផ្តួចផ្តើមការពារសិទ្ធិពលរដ្ឋអាមេរិកាំង បានរៀបចំកម្មវិធីប្រកួតប្រជែងរូបត្លុក ដែលផ្តល់រង្វាន់១ម៉ឺនដុល្លារសម្រាប់អ្នកឈ្នះ។
គេហទំព័ររបស់អង្គការនេះសរសេរថា មានរូបត្លុកជាង៣៥០ចូលរួមប្រកួត ដែលបង្ហាញថា ពលរដ្ឋអាមេរិកាំង និងចុះចាញ់អំពើហិង្សា ក៏ដូចជាការអំភិតបំភ័យរបស់ជនឥស្លាមជ្រុលនិយមទេ៕