ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនាក់​ទំនង​រវាង​តួកគី​​និង​អាល្លឺម៉ង់​ធ្លាក់​ចុះនៅពេល​ប្រធានា​ធិបតី​តួកគីត្រូវ​ហាមឃាត់មិនឲ្យ​ចូលរួមការ​ប្រជុំ​​នៅ​អាល្លឺម៉ង់


ប្រធានាធិបតី​តួកគីនិង​មេដឹកនាំនៃគណបក្ស​យុត្តិធម៌និង​ការអភិវឌ្ឍ Recep Tayyip Erdogan ថ្លែង​ទៅកាន់​សមាជិក​គណបក្ស​នៅទីក្រុង​អ៊ីស្តង់ប៊ុល កាលពី​ថ្ងៃទី ២៥ មិថុនា ២០១៧។
ប្រធានាធិបតី​តួកគីនិង​មេដឹកនាំនៃគណបក្ស​យុត្តិធម៌និង​ការអភិវឌ្ឍ Recep Tayyip Erdogan ថ្លែង​ទៅកាន់​សមាជិក​គណបក្ស​នៅទីក្រុង​អ៊ីស្តង់ប៊ុល កាលពី​ថ្ងៃទី ២៥ មិថុនា ២០១៧។

ជម្លោះ​ថ្មី​មួយ​រវាង​រដ្ឋាភិបាល​តួកគី​និង​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​កើន​ឡើង ​ដោយ​ប្រធានាធិបតី​តួកគី​ត្រូវ​បានគេ​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ប្រជុំ​មហាជន​សម្រាប់​ជន​ជាតិ​ភាគតិច Turks ​ខណៈ​ដែល​លោក​នឹងអញ្ជើញ​រួម​សន្និសីទ​កំពូល​របស់​ប្រទេស​ដែល​មាន​ឧស្សា​ហកម្ម​ជឿនលឿន​ទាំង​២០​ហៅថា G-20 ​នៅ​សប្តាហ៍​ក្រោយ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។

លោក Sigma Gabrielរដ្ឋ​មន្រ្តីការ​បរទេស​អាល្លឺម៉ង់​និយាយថា «យើង​មិន​មាន​កម្លាំង​ប៉ូលិស​គ្រប់​គ្រាន់​ដើម្បី​ការពារ​សន្តិសុខ G-20 ផង។ ក៏ប៉ុន្តែ ​ខ្ញុំ​ក៏បាន​ប្រាប់ពួក​តួកគី​ដោយ​ចំហ​ដែរថា ​ការ​បង្ហាញ​ខ្លួន​បែបនេះ​ជាការ​មិន​ត្រឹម​ត្រូវទេ ​ជាការ​ប៉ះពាល់​ស្ថានការណ៍​ដែល​មាន​ជាមួយ​តួកគី ​ហើយ​ថា​ការណ៍​នេះ​មិន​សាក​សមនឹង​ទិដ្ឋភាព​នយោបាយ​នៅ​ពេល​នេះ​ទេ‍»។

ទំនាក់​ទំនង​រវាង​សមាជិក​ទាំង​២​របស់​អង្គការ​អូតង់​បាន​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​ដែល​មិន​ធ្លាប់​មានកាល​ពី​ពេល​មុន។ ក៏ប៉ុន្តែ​ការ​ប្រកាស​របស់​លោក​រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់ Gabriel ទំនង​ជា​ធ្វើ​ឲ្យ​រដ្ឋាភិបាល​តួកគី​មាន​ការ​ភ្ញាក់​ផ្អើល។

ប្រភព​អនាមិក​របស់​ប្រធានា​ធិបតី​បាន​ត្រូវ​បណ្តាញ​ព័ត៌មាន​តួកគី​ដក​ស្រង់​សម្តី​យក​មក​ចុះ​ផ្សាយ​ថា «យើង​កំពុងតាម​ដាន​សេចក្តី​ថ្លែងការណ៍​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ពី​ប្រទេស​អាល្លឺម៉ង់‍»។

ការ​ប៉ុនប៉ង​ដើម្បី​ទទួល​បាន​ការ​អត្ថាធិប្បាយ​ជា​ផ្លូវការ​មិន​បាន​ទទួល​ជោគជ័យ។ ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ក្រសួងការ​បរទេស​តួកគី ​បាន​រិះគន់​លោក Martin Schulzមេដឹកនាំ​គណបក្សសង្គម​ប្រជាធិបតេយ្យ​របស់​អាល្លឺម៉ង់​ចំពោះ​ការទាម​ទារ​របស់​លោក​ដែល​រារាំង​មិន​ឲ្យ​ប្រធានាធិបតី​តួកគី Erdogan មិន​ឲ្យ​និយាយ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់៕

XS
SM
MD
LG