ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្រ្តីការ​ពារ​ប្រទេសអាមេរិកថា ឃាតកម្ម​​របស់​លោក​ Khashoggi ​ត្រូវតែជា​កង្វល់​របស់​យើងទាំងអស់​គ្នា


Members of the Lviv symphony orchestra play an outside concert for a "free sky" and against the ongoing Russian invasion of Ukraine, in downtown Lviv, Ukraine.
Members of the Lviv symphony orchestra play an outside concert for a "free sky" and against the ongoing Russian invasion of Ukraine, in downtown Lviv, Ukraine.

​លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក Jim Mattis ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍នេះ​ថា ​ឃាតកម្ម​របស់​លោក Jamal Khashoggi នៅ​ក្នុង​ផ្នែកការទូត​ត្រូវ​តែ​ជាការ​កង្វល់​របស់​យើងទាំងអស់​គ្នា។

លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក Jim Mattis ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍នេះ​ថា ​ឃាតកម្ម​របស់​លោកJamal Khashoggi នៅ​ក្នុង​ផ្នែកការទូត​ត្រូវ​តែ​ជាការ​កង្វល់​របស់​យើងទាំងអស់​គ្នា។

លោក Mattisបាន​មាន​ប្រសាសន៍​នៅកំណត់​សម្គាល់​ដែល​មានការ​ព្រាងទុក​មួយសម្រាប់​សន្និសីទ​សន្តិសុខ​ការ​សន្ទនា Manama ប្រចាំឆ្នាំ​នៅ​ក្នុង​ប្រទេស​បារ៉ែន​ថា «ការ​ខកខាន​មិន​បាន​ចាត់វិធានការ​ណាមួយ​ដើម្បី​ធ្វើ​ទៅតាម​ច្បាប់​អន្តរ​ជាតិនិង​នីតិរដ្ឋ​ធ្វើ​ឲ្យ​អន្តរាយដល់​ស្ថិរភាព​ក្នុង​តំបន់​នៅពេលយើង​ត្រូវការ​វាបំផុត»។ លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍ទៀត​ថា ​លោក​រដ្ឋមន្រ្តីការ​បរទេស​អាមេរិក​ Mike Pompeo ​បាន​ដក​ទិដ្ឋាការ​របស់​ជន​ជាតិ​អារ៉ាប៊ី ​សាអូឌីត​ខ្លះ​ហើយ​នឹង​ចាត់​វិធានការ​បន្ថែម​ទៀត​ប្រឆាំង​នឹង​អ្នក​ទទួល​ខុស​ត្រូវ​ក្នុងការ​ស្លាប់​លោក Khashoggi។

ខណៈ​នោះ​ដែរ ​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក ​ប្រាប់​ឲ្យ​ដឹង​ថា​លោក Salah bin Jamal Khashoggi ដែល​ជា​កូនប្រុស​របស់​អ្នកកាសែត​អារ៉ាប៊ី ​សាអូឌីត​ដែល​គេសម្លាប់​នៅ​ក្នុង​ស្ថាន​កុងស៊ុលអារ៉ាប៊ី ​សាអូឌីត​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​នៃ​ប្រទេស​តួកគី​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​ហើយ។

បុរស​ដែល​មាន​សញ្ជាតិ​២គឺ​សញ្ជាតិ​អាមេរិក​និង​អារ៉ា​ប៊ី ​សាអូឌីត ​បាន​ត្រូវ​រដ្ឋា​ភិបាល​អារ៉ា​ប៊ី ​សាអូឌីត​រារាំង​មិន​ឲ្យ​ធ្វើ​ដំណើររហូត​ដល់​ដើម​សប្តាហ៍​នេះ។ ការ​រឹតត្បិត​លើ​លិខិត​ឆ្លងដែន​របស់​លោក​បាន​ត្រូវ​លុប​ចោល​បន្ទាប់រូបថត​ចាប់​ដៃ​ជាមួយ​ព្រះអង្គ​ម្ចាស់​រាជទាយាទ​និង​ព្រះមហាក្សត្រ Salman នៃ​ប្រទេស​អារ៉ាប៊ី សាអូឌីតកាល​ពី​ថ្ងៃ​អង្គារ។ ទូរទស្សន៍​ខ្សែកាប CNN ​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ថា ​លោក​បាន​មក​ដល់​សហរដ្ឋ​អាមេរិក ​ទោះ​ជាយ៉ាង​ណា​ក៏ដោយ ​គេ​មិន​ដឹងថា ​តើ​លោក​នៅ​ទីកន្លែង​ណា​ទេ៕

XS
SM
MD
LG