ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​រដ្ឋ​អ៊ីស្លាម​អះអាង​ទទួល​ខុសត្រូវ​ការ​វាយ​ប្រហារ​សារមន្ទីរមួយ​នៅ​ទុយនីស៊ី​


ស្ត្រី​ម្នាក់​​កាន់​បដា​សរសេរថា​ «និយាយ​ថា​ទេ​ចំពោះ​អំពើ​​ភេរវកម្ម​»​ នៅ​ខណៈ​អ្នកស្រី​ឈរ​តវ៉ា​នៅ​មុខ​សារ​មន្ទីរ​ជា​តិ Bardo មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុម​ខ្មាន់​កាំភ្លើង​វាយ​ប្រហារ​លើ​សារមន្ទីរ​នេះ ​ហើយ​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​ក្នុង​ទីក្រុង​ទុយ​នីស​ ប្រទេស​ទុយនីស៊ី​ កាលពីថ្ងៃព្រហស្បតិ៍​ ទី១៩ ខែ​មីនា​ ឆ្នាំ២០១៥។
ស្ត្រី​ម្នាក់​​កាន់​បដា​សរសេរថា​ «និយាយ​ថា​ទេ​ចំពោះ​អំពើ​​ភេរវកម្ម​»​ នៅ​ខណៈ​អ្នកស្រី​ឈរ​តវ៉ា​នៅ​មុខ​សារ​មន្ទីរ​ជា​តិ Bardo មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុម​ខ្មាន់​កាំភ្លើង​វាយ​ប្រហារ​លើ​សារមន្ទីរ​នេះ ​ហើយ​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​ក្នុង​ទីក្រុង​ទុយ​នីស​ ប្រទេស​ទុយនីស៊ី​ កាលពីថ្ងៃព្រហស្បតិ៍​ ទី១៩ ខែ​មីនា​ ឆ្នាំ២០១៥។

ក្រុម​រដ្ឋ​អ៊ីស្លាម បាន​អះអាង​ទទួល​ខុស​ត្រូវ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ ​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​ទៅ​លើ​សារ​មន្ទីរ​ជាតិ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី ដែល​បាន​សម្លាប់​មនុស្ស​២៣​នាក់ ​ភាគ​ច្រើន​ជា​ទេសចរណ៍​បរទេស។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​រដ្ឋ​អ៊ី​ស្លាម ​បាន​ពណ៌​នា​ការ​វាយ​ប្រហារ​នេះថា ​ជា​ការ​វាយ​ប្រហារ​ដែល​ព្រះ​ប្រទាន​ទៅ​លើ​ក្រុម​ដែល​មិន​កាន់​សាសនា​អ៊ី​ស្លាមហើយ​និង​ជន​អាក្រក់នៅ​ក្នុង​ប្រទេសទុយនីស៊ីដែល​កាន់​សាសនា​អ៊ី​ស្លាម។ ក្រុម​រដ្ឋ​អ៊ី​ស្លាម ​បានផ្សព្វផ្សាយសារ​មក​ពី​ក្រុម​នោះ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ហើយក្រុម​ស៊ើប​ការណ៍​សម្ងាត់​ SITE ​ដែល​មាន​ទីតាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិកបាន​រាយការណ៍​ថា ​សារ​នោះ​ទំនង​ជាការ​ពិត។

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ អាជ្ញា​ធរទុយនីស៊ីបាន​និយាយ​ថា ​ពួកគេ​បាន​ចាប់​ខ្លួន​មនុស្ស​៩​នាក់​នៅ​ក្នុង​ការ​ទាក់​ទិន​ទៅ​នឹង​ការ​សម្លាប់​រង្គាល​នៅឯសារ​មន្ទីរ​ទុយនីស៊ី​ដែល​បាន​សម្លាប់​មនុស្ស​២៣​នាក់។​ គ្មាន​សេចក្តី​រាយការណ៍​លម្អិត​ពី​ជន​សង្ស័យត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​ដឹង​ភ្លាមៗ​ទេ។

កង​កម្លាំង​សន្តិសុខ ​បាន​បាញ់​សម្លាប់ខ្មាន់​កាំភ្លើង​២​នាក់នៅ​ឯ​កន្លែង​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ពុធ ​ហើយ​បាន​និយាយ​ថា ​ពួកគេកំពុង​ស្វែងរកអ្នក​ផ្សំ​គំនិត។

ពួក​ខ្មាន់​កាំភ្លើង​ដែល​ត្រូវ​បាន​សម្លាប់​នោះ ​ត្រូវ​បាន​កំណត់​អត្ត​សញ្ញាណ​ថា​ឈ្មោះ​ Yassine Laabidiនិង​ Hatem Khachnaoui។ ពួក​អ្នក​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​នឹង​ភ្នែក​និយាយ​ថា ​ពួក​ខ្មាន់​កាំ​ភ្លើង​បាន​បាញ់​ពួក​ទេសចរណ៍នៅ​ខាង​ក្រៅ​សារ​មន្ទីរ​ជាតិ ​Bardo ​ហើយ​បាន​ឡោម​ព័ទ្ធ​ចាប់​មនុស្ស​ផ្សេង​ទៀត​ធ្វើ​ជាចំណាប់​ខ្មាំង។

ក្រុម​មន្រ្តី​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​មាន​ទេសចរណ៍​បរទេស​២០​នាក់​ហើយ​និង​ជន​ជាតិ​ទុយនីស៊ី​៣​នាក់៕

XS
SM
MD
LG