ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ព្រមាន​ថា តួកគី​នឹង​ជួប​មហន្តរាយ​សេដ្ឋកិច្ច បើ​វាយ​ប្រហារ​ពួក Kurd នៅ​ស៊ីរី

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចពិភាក្សា​តុ​មូល​មួយ​ស្តី​ពី​សន្តិសុខ​ព្រំដែន​ នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចពិភាក្សា​តុ​មូល​មួយ​ស្តី​ពី​សន្តិសុខ​ព្រំដែន​ នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ព្រមាន​រដ្ឋាភិបាល​តួកគី​ថា ប្រទេស​តួកគី​នឹង​ប្រឈម​នឹង​មហន្តរាយ​សេដ្ឋកិច្ច ប្រសិនបើ​ប្រទេស​នេះ​វាយ​ប្រហារ​លើ​ពួក Kurd នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ដក​ទ័ព​ចេញ​ពី​ប្រទេស​ស៊ីរី។

លោក Trump បាន​សរសេរ​នៅ​លើ Twitter កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «ដូច​គ្នា​ដែរ ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​ពួក Kurd ទៅ​បង្ក​រឿង​ជាមួយ​នឹង​ប្រទេស​តួកគី​នោះ​ទេ‍»។

លោក Trump បាន​សរសេរ​បន្ត​ដោយ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​ថា៖ «ត្រូវ​បង្កើត​តំបន់​សុវត្ថិភាព​រង្វង់ ៣២ គីឡូម៉ែត្រ‍»។

លោក​បាន​បន្ថែម​ថា៖ «ប្រទេស​រុស្ស៊ី អ៊ីរ៉ង់ និង​ស៊ីរី​គឺ​ជា​អ្នក​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​បំផុត​ពី​គោល​នយោបាយ​រយៈពេល​វែង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​បំផ្លាញ​ពួក ISIS នៅ​ក្នុង​ប្រទេស​ស៊ីរី‍»។

កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដែល​ដឹកនាំ​ដោយ​ពួក Kurd គឺ​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​មួយ​របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​ជាមួយ​នឹង​ពួក​សកម្ម​ប្រយុទ្ធ​ជ្រុល​និយម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។

រដ្ឋាភិបាល​តួកគី​បាន​បញ្ជាក់​ថា កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ដែល​ដឹកនាំ​ដោយ​ពួក Kurd នេះ មាន​ទំនាក់ទំនង​ជាមួយ​នឹង​បក្ស​ពលករ Kurdistan ដែល​វាយ​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​ឈ្លប​ដ៏​យូរ​អង្វែង​មួយ ដើម្បី​ឲ្យ​ពួក Kurd មាន​ស្វ័យភាព​ជាង​មុន​នៅ​ក្នុង​ប្រទេស​តួកគី។

តួកគី​ចាត់ទុក​ពួក​បក្ស​ពលករ Kurdistan នេះ​ថា​ជា​ក្រុម​ភេរវកម្ម ហើយ​គេ​ឃើញ​មាន​ការ​ភ័យ​ខ្លាច​ថា ប្រទេស​តួកគី​នឹង​វាយ​ប្រហារ​ពួក​យុទ្ធជន Kurd នៅ​ក្នុង​ប្រទេស​ស៊ីរី នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ដក​កង​ទ័ព​ចេញ៕

XS
SM
MD
LG