ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ ប្តេជ្ញា​នឹង​លុបចោល​ទាំង​ស្រុង​លើ​ការដាក់​កំហិត​ទៅ​លើ​សកម្មភាព​នយោបាយ​របស់​ព្រះវិហារ​គ្រិស្ត


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ថ្លែង​នៅ​ក្នុង​ពិធី​ទទួលទាន​អាហារ National Prayer Breakfast កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ថ្លែង​នៅ​ក្នុង​ពិធី​ទទួលទាន​អាហារ National Prayer Breakfast កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​ប្តេជ្ញា​ថា​នឹង​លុបបំបាត់​ច្បាប់​មួយ​ដែល​ហាមឃាត់​ព្រះ​វិហារ​សាសនា​ដែល​មិន​តម្រូវ​ឲ្យ​បង់ពន្ធ មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ ដោយ​លោក​និយាយ​ថា សេរីភាព​សាសនា​ប្រឈម​នឹង​ការ​វាយប្រហារ ហើយ​វិធានការ​នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​គោរព​សាសនា​និយាយ​បញ្ចេញ​មតិ​ដោយ​សេរី​ និង​គ្មាន​ការភ័យខ្លាច​ការ​ពីការ​ធ្វើ​ទោស​ទណ្ឌ​អ្វី​ទាំងអស់។

នៅ​ក្នុង​សុន្ទរកថា​នៅ​ក្នុង​ពិធី​សាសនា​ប្រចាំ​ឆ្នាំ ហៅ​ថា National Prayer Breakfast ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក Trump បាន​មាន​ប្រសាសន៍​ថា សិទ្ធិ​ដ៏​ពិសិដ្ឋ​នៃ​សេរីភាព​សាសនា​គឺ​ត្រូវ​បាន​គំរាមកំហែង​នៅ​ជុំវិញ​ពិភពលោក។ ​

លោក ត្រាំ បាន​និយាយ​ថា «ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​នឹង​ដកចេញ​ និងលុបបំបាត់​ទាំងស្រុង​ទៅលើ​ច្បាប់ Johnson Amendment និង​អនុញ្ញាត​ឲ្យ​អ្នក​តំណាង​ខាង​សាសនា​របស់​យើង​បញ្ចេញ​មតិ​ដោយ​សេរី និង​គ្មាន​ការភ័យខ្លាច​អ្វី​ទាំងអស់។ ខ្ញុំ​នឹង​ធ្វើ​វា។ សូម​ចងចាំ»។ ​

ច្បាប់​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​លោក​ប្រធានាធិបតី Lyndon Johnson ដែល​បាន​ជំរុញ​សំណើ​នេះ​នៅ​ពេល​ដែល​លោក​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​កាល​ពី​ឆ្នាំ​១៩៥៤។
លោក Trump បាន​និយាយ​ប្រលយ​ពាក្យ​ថា លោក​ប្រហែល​ជា​អាច​ចាត់​វិធានការ​នៅ​ពេល​ថ្លែង​សុន្ទរកថា​ទទួល​តំណែង​នៅ​ឯ​មហាសន្និបាត​ជាតិ​គណបក្ស​សាធារណរដ្ឋ៕

XS
SM
MD
LG