បេក្ខជនអនុប្រធានាធិបតីរបស់លោក Trump ដែលត្រូវបានតែងតាំងថ្លែងនៅឯសន្និបាតបក្សសាធារណរដ្ឋ
បេក្ខជនអនុប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋលោក J.D. Vance បានឡើងថ្លែងនៅយប់ទីបីនៃសន្និបាតជាតិបក្សសាធារណរដ្ឋកាលពីថ្ងៃពុធ។ បេក្ខជនអនុប្រធានាធិបតីរបស់លោក Trump រូបនេះប្រកាន់គោលជំហ «American First» ឬ «អាមេរិកមុនគេ» ទៅលើគោលនយោបាយការបរទេសនិងសន្តិសុខ។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំនៅសភាជាតិ រាយការណ៍បន្ថែមពីទីក្រុង Milwaukee រដ្ឋ Wisconsin។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។