ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានា​ធិបតី​អាមេរិក ដូណាល់ ​ត្រាំ​​ បាន​ស្នើ​អ្វី​ដែល​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុន​ដើម្បី​ត​ថ្លៃ​ជាមួយ​ប្រទេស​ចិន


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ថ្លែង​នៅ​ក្នុង​កិច្ចពិភាក្សា​អគ្គនាយក​ក្រុមហ៊ុន​ស្តី​ពី គោលនយោបាយ និង​យុទ្ធសាស្ត្រ នៅ​ក្នុង​អគារ Eisenhower Execution Office ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ថ្លែង​នៅ​ក្នុង​កិច្ចពិភាក្សា​អគ្គនាយក​ក្រុមហ៊ុន​ស្តី​ពី គោលនយោបាយ និង​យុទ្ធសាស្ត្រ នៅ​ក្នុង​អគារ Eisenhower Execution Office ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ទំនង​ជា​កំពុង​ធ្វើ​ការ​ត​ថ្លៃ​ដ៏​ធំ​មួយ​ជា​មួយ​ប្រធានា​ធិបតី​ចិន ​ស៊ី ​ជីង​ពីង​ ដែល​ក្នុង​កិច្ច​ព្រម​ព្រៀង​នី​មួយៗ​នឹង​ទទួល​បាន​អ្វីដែល​លោក​ប្រធានា​ធិបតី​ចិន​ចង់​បាន ដូចជា​ការ​ធានា​ខាង​ស្ថិរភាព​សេដ្ឋកិច្ច​មុន ពេល​សមាជ​គណបក្ស​កុម្មុយនិស្ត​ដ៏សំខាន់​មួយ​នៅ​ក្នុង​ការ​ដោះ​ដូរ​ដើម្បី​ឲ្យ​ចិន​ជួយ​ក្នុងការ​ទប់​ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

​សំណើ​នោះកើត​មាន​ឡើង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ និង​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​នៅ​សប្តាហ៍​នេះ។​ នៅ​ក្នុង​សារ​តាម​ប្រព័ន្ធ Twitter ​ចំនួន ២​ដែល​បាន​ចុះ​ផ្សាយ​នៅ​សប្តាហ៍​នេះ ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ស្នើ​ថា លោក​នឹង​យល់​ព្រមមិន​ចាប់​ផ្តើម​គំរាម​កំហែង​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ទេ ​ដើម្បី​ជួយ​ធ្វើ​ឲ្យ​ប្រាកដ​ថា សេដ្ឋកិច្ច​ក្នុងប្រទេស​ចិន​ខ្លាំង​នៅពេល​ដែល​គណបក្ស​កាន់​អំណាច​របស់​ចិន​សើរើ​ពិនិត្យ​មើល​ឡើង​វិញ​នូវសមទ្ធិផលរបស់​លោក​ប្រធា​នា​ធិបតី​ ស៊ី​ ជីងពីង​ ហើយ​និង​ការ​សម្រេច​ថា​តើ​លោក​ស្ថិត​នៅ​បន្​តកាន់​អំណាច​ឬ​ទេ។ ​លោក​ប្រធានា​ធិបតី​ត្រាំ​និយាយ​ថា អ្វី​ដែល​ប្រធានា​ធិបតី​ស៊ី​ត្រូវ​ធ្វើ​គឺ​ដោះ​ស្រាយ​បញ្ហា​កូរ៉េ។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​តាម​សារ Twitterថា «ខ្ញុំ​បាន​ពន្យល់​ទៅប្រធានា​ធិប​តី​ចិន​ថា ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក ​នឹង​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​ប្រទេស​ចិន ​ប្រសិន​បើពួកគេ ​ដោះ​ស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង​នោះ។

​ក្នុង​សារ​តាម​ប្រព័ន្ធ Twitterទី២ ​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​និយាយ​ថា «ប្រទេស​កូរ៉េ​ខាង​ជើង​កំពុង​ស្វែង​រក​បញ្ហា​សម្រាប់​ខ្លួនឯង។ ​ប្រសិនបើ ​ចិន​សម្រេច​ជួយ ​ការណ៍​នេះ​នឹង​ក្លាយ​ជា​ការណ៍​អស្ចារ្ស​ណាស់។ ​ប្រសិន​បើ​អត់ ​យើង​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​គ្មានចិន‍»។

លោកBalbina Hwangធ្លាប់​បាន​បម្រើ​ការងារ​ជាទី​ប្រឹក្សា​ពិសេស​នៅ​ក្រសួង​ការបរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត​ក្នុង​រដ្ឋបាល​របស់​លោក George W Bush ​បាន​និយាយថា ការ​ស្នើ​របស់ប្រធានា​ធិបតី​ត្រាំ​នេះ ​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​មាន​ការ​លំបាកដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង៕

XS
SM
MD
LG