មហាសេដ្ឋី Donald Trump បាននាំមុខយ៉ាងខ្លាំងនៅក្នុងការប្រកួតប្រជែងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ នេះបើយោងតាមការស្ទង់មតិជាតិរបស់សាកលវិទ្យាល័យ Quinnipiac នៅពេលថ្មីៗនេះ។ លោក Trump បានទទួលការគាំទ្រចំនួន២០ភាគរយ បន្ទាប់មកលោក Scot Walker អភិបាលរដ្ឋ Wisconsin ទទួលបានចំនួន១៣ភាគរយ ហើយលោក Jeb Bush អតីតអភិបាលរដ្ឋ Florida ទទួលបានចំនួន១០ភាគរយ។
ឥឡូវនេះ ចំនួន២០ភាគរយអាចមិនមែនជាចំនួនច្រើនទេ ក៏ប៉ុន្តែ បើគិតពីបញ្ហានេះគឺថា ចំនួនគាំទ្រសរុបរបស់លោក Trump មានចំនួនច្រើនជាងគេបង្អស់សម្រាប់អ្នកប្រកួតប្រជែងខាងគណបក្សសាធារណរដ្ឋនៅក្នុងឆ្នាំនេះនៅក្នុងការស្ទង់មតិរបស់សាកលវិទ្យាល័យ Quinnipiac នោះ។ អ្នកចូលរួមប្រកួតប្រជែងខាងគណបក្សសាធារណរដ្ឋឥឡូវនេះបានកើនឡើងចំនួន១៧ភាគរយដោយមានលោក Jim Gilmore អតីតអភិបាលរដ្ឋ Virginia បានដាក់ពាក្យជាផ្លូវការដើម្បីឈរឈ្មោះប្រកួតប្រជែងជាបេក្ខជនប្រធានាធិបតីជាមួយគណៈកម្មការរៀបចំការបោះឆ្នោតរបស់សហព័ន្ធ។
នៅទូទាំងប្រទេស ការស្ទង់មតិដែលអាចគួរឲ្យទុកចិត្តបានជាការសំខាន់ណាស់នៅពេលឥឡូវនេះ ពីព្រោះតែការស្ទង់មតិនេះនឹងកំណត់ថាតើនរណានឹងស្ថិតនៅខាងក្នុងហើយនរណាស្ថិតនៅក្រៅការជជែកដេញដោលលើកទីមួយរបស់គណបក្សសាធារណរដ្ឋដែលនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បត៍សប្តាហ៍ក្រោយនៅក្នុងទីក្រុង Cleveland។ បណ្តាញទូរទស្សន៍ Fox News នឹងរៀបចំការជជែកដេញដោលនេះហើយនិងធ្វើការសម្រេចថាតើជនណាមានលទ្ធភាពជជែកដេញដោលដោយផ្អែកលើបេក្ខជនកំពូល១០រូបនៅក្នុងការស្ទង់មតិជាតិថ្មីៗនេះចំនួន៥ ដែលរួមទាំងការស្ទង់មតិរបស់សាកលវិទ្យាល័យ Quinnipiac ផង៕