អនុស្សារណៈមួយនៅថ្ងៃព្រហស្បតិ៍នេះ «ដោយឆ្លើយតបនឹងភាពគឃ្លើនខាងសេដ្ឋកិច្ចនៃប្រទេសចិន» នៅក្នុងចំណាត់ការមួយដែលអាចកើនខ្លាំងឡើងៗទៅជាសង្គ្រាមពាណិជ្ជកម្មពេញទំហឹងមួយរវាងប្រទេសទាំងពីរនេះដែលមានសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោក។
សកម្មភាពខាងពាណិជ្ជកម្មទាំងនេះរបស់ស.រ.អា.មានឡើង ជាផ្នែក នៅក្នុងការឆ្លើយតបដល់ការលួចនិងការផ្ទេរមិនត្រឹមត្រូវនៃបច្ចេកវិជ្ជាអាមេរិកាំងទៅឱ្យក្រុមហ៊ុនចិន។
ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅមុនការប្រជុំថាប្រទេសចិនប្រឆាំងនឹងសកម្មភាពជាឯកតោភាគីដោយស.រ.អា.ហើយសង្ឃឹមថាប្រទេសទាំងពីរនេះអាចរកឃើញដំណោះស្រាយនាំឱ្យមានអត្ថប្រយោជន៍ទៅវិញទៅមកតាមរយៈការសន្ទនាគ្នា។
មន្ត្រីស.រ.អា.បាននិយាយទៅកាន់អ្នកកាសែតកាលពីថ្ងៃពុធអំពីការស៊ើបអង្កេតច្រើនខែរបស់ពួកគេតាមរយៈមាត្រាលេខ៣០១នៃច្បាប់ពាណិជ្ជកម្មកាលពីឆ្នាំ១៩៧៤អំពីការប្រកបពាណិជ្ជកម្មរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
ប្រទេសជាច្រើននៅក្នុងសហគមន៍អន្តរជាតិបានចាត់ទុកប្រទេសចិនជាយូរយាមកហើយថាបានរំលោភលើគោលការណ៍ជាមូលដ្ឋាននៃពាណិជ្ជកម្មសាកលទោះណាជាចិនបានចូលរួមក្នុងអង្គការពាណិជ្ជកម្មអន្តរជាតិកាលពីឆ្នាំ២០០១ក៏ដោយ៕