លោកប្រធានាធិបតី Donald Trump នឹងប្រកាសនៅថ្ងៃអង្គារនេះអំពីសេចក្តីសម្រេចរបស់លោកថាតើនឹងរក្សាទុកស.រ.អា.ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ រវាងប្រទេសអ៊ីរ៉ង់និងពួកប្រទេសមហាអំណាចមួយចំនួនកាលពីបីឆ្នាំមុននេះ។
លោកប្រធានាធិបតីបានផ្តល់ពេលវេលាឱ្យខ្លួនលោករហូតដល់ថ្ងៃសៅរ៍ដើម្បីធ្វើការជ្រើសរើសមួយអំពីការលុបចោលការដាក់ទណ្ឌកម្មរបស់ស.រ.អា.ប្រឆាំងនឹងវិស័យប្រេងនិងធនាគារកណ្តាលនៃប្រទេសអ៊ីរ៉ង់។ វិធានការទាំងនេះរួមជាមួយវិធានការឯទៀតៗត្រូវដាក់កំហិតដោយសហភាពអឺរ៉ុបនិងប្រទេសជាតិឯទៀតៗបានត្រូវដាក់ឱ្យមានជាដំបូងដើម្បីដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់ឱ្យបោះបង់ចោលការស្វះស្វែងរបស់ខ្លួនឱ្យមានអាវុធបរមាណូ។
ប្រទេសអ៊ីរ៉ង់បាននិយាយទទូចថាកម្មវិធីបរមាណូរបស់ផងខ្លួនមានលក្ខណៈសន្តិភាពហើយជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយស.រ.អា.ប្រទេសអង់គ្លេស ចិន បារាំង រុស្ស៊ី និងប្រទេសអាល្លឺម៉ង់ ប្រទេសអ៊ីរ៉ង់យល់ព្រមកម្រិតសកម្មភាពបរមាណូរបស់ខ្លួនដើម្បិបំបាត់ការព្រួយបារម្ភទាំងនេះជាថ្នូរនឹងការបន្ធូរបន្ថយការដាក់ទណ្ឌកម្មទាំងនេះដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនមានការលំបាកច្រើន។
លោក Trump បាន tweet ថាសេចក្តីប្រកាសរបស់លោកនឹងធ្វើនៅម៉ោង៦ល្ងាចម៉ោងសាកលនៅថ្ងៃអង្គារនេះ។
ប្រធានាធិបតីអាមេរិកាំងរូបនេះបានរិះគន់យូរយារមកហើយដល់កិច្ចព្រមព្រៀងនេះហើយលោកបាននិយាយកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងនេះ «បានត្រូវធ្វើការចរចាមិនល្អទេ»៕