ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump និយាយ​អំពី​អនាគត​ភ្លឺ​ស្វាង​​សម្រាប់​ប្រទេសកូរ៉េខាង​ជើង​នៅ​មុន​ជំនួប​កំពូល​លើកទី​ពីរ


ប្រធានាធិបតីអាមេរិកលោកដូណាល់​​ ត្រាំអង្គុយជជែក និងទទួលទានអាហារពេលល្ងាចជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នាថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្រុងហាណូយ ប្រទេសវៀតណាម។ 
ប្រធានាធិបតីអាមេរិកលោកដូណាល់​​ ត្រាំអង្គុយជជែក និងទទួលទានអាហារពេលល្ងាចជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នាថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្រុងហាណូយ ប្រទេសវៀតណាម។ 

លោក​ Trump បាននិយាយ​ថា​ «សក្តានុពល​គួរ​ឱ្យ​ស្ងើច​សរសើរ វា​ជា​ឱកាសធំមួយ សឹង​តែ​គ្មាន​ក្នុង​ប្រវត្តិសាស្ត្រ សម្រាប់មិត្តខ្ញុំ Kim Jong Un»។

ក្នុង​ពេល​តែ​ប៉ុន្មាន​ម៉ោង​មុន​ជំនួប​កំពូល​លើក​ទី​ពីរ​របស់​លោក​ជាមួយ​មេដឹកនាំ​នៃ​ប្រទេសកូរ៉េខាង​ជើង​ លោក​ប្រធានាធិបតី​ស.រ.អា Donald Trump បានសុំ​ដល់ «មិត្ត» របស់​លោក​គឺ​លោក Kim Jong Un ឱ្យ​បោះបង់​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​លោក​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​ ប្រទេស​លោកនឹងមានអនាគត «គួរ​ឱ្យ​ស្ងើច​សរសើរ» ។

នៅ​ក្នុង​សារ​តាម​ប្រព័ន្ធ​ទ្វីធឺ​ (Twitter) មួយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ពី​ក្រុង​ហាណូយ លោក​ប្រធានាធិបតី​ Trump បាន​និយាយ​ថា​ លោក​ Kim គួរ​ដេញ​ជើង​ជោគជ័យនៃ​ប្រទេស​វៀតណាម ដែល​ជា​ប្រទេស​កុម្មុយនិស្តដែរ ​ដែល​លោកនិយាយ​ថា​ «ចម្រើន​លូសលាស់​ដូច​កន្លែង​ពីរ​បី​នៅលើផែនដី»។

លោក​ Trump បាននិយាយ​ថា​ «សក្តានុពល​គួរ​ឱ្យ​ស្ងើច​សរសើរ វា​ជា​ឱកាសធំមួយ សឹង​តែ​គ្មាន​ក្នុង​ប្រវត្តិសាស្ត្រ សម្រាប់មិត្តខ្ញុំ Kim Jong Un»។

នៅ​ក្នុង​ Tweet មួយ​ទៀត​នៅ​ពេល​បន្ទាប់ លោក​ប្រធានាធិបតី​ស.រ.អ.បាន​និយាយថាលោក​និង​លោក Kim «នឹង​ខិត​ខំ​ធ្វើការ​ខ្លាំង​អំពី​ការ​ធ្វើកុំ​ឱ្យមាន​អាវុធ​នុយក្លេអ៊ែរ» និងធ្វើរបបគ្រប់គ្រង​សង្កត់សង្កិននេះឱ្យ​ក្លាយ​ទៅ​ជា​ «មហា​អំណាច​សេដ្ឋកិច្ចមួយ»។ លោក​ Trump បាន​សរសេរ​ថា​លោក​មានជំនឿ​ថា​ប្រទេស​ចិន រុស្សី ជប៉ុន​និង​ប្រទេស​កូរ៉េខាង​ត្បូង​ដែល​ជា​ប្រទេស​ជាតិ​បួន​មាន​ទាក់ទិន​ជាមួយ​ស.រ.អាក្នុងកិច្ចចរចា​គ្មាន​ជោគជ័យ​កាល​ពី​ពេលមុនៗ​ នឹង​និយាយ​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ឱ្យ​បោះបង់អាវុធ​នុយក្លេអ៊ែររបស់​ខ្លួនដែល​ជា​ «ការ​មានប្រយោជន៍ណាស់»។

មេដឹកនាំ​ទាំង​ពីរ​នាក់នេះ​មាន​កំណត់នឹង​ជួប​គ្នា​ក្នុង​រយៈពេល​ខ្លី​នៅ​ថ្ងៃ​ពុធ​នៅមុន​ពេល​ពិសារ​អាហារ​ពេល​យប់ដោយមាន​ការ​ចូល​រួម​ពី​សហការី​សំខាន់ៗពីរ​នាក់ និង​អ្នកបកប្រែ​ភាសាម្នាក់ពី​ភាគី​នីមួយៗ ដោយ​លោក​ Trump នឹង​មាន​ការចូល​រួមពី​សំណាក់លោករដ្ឋមន្ត្រី​ការបរទេស Mike Pompeo និង​លោក Mick Mulvaney នាយ​ខុទ្ទកាល័យ​ស្តី​ទី​សេតវិមាន។ ​លោក Trump និង​លោក​ Kim នឹង​ធ្វើ​ការចរចា​ចា​ផ្លូវការ​ថែមទៀតនៅ​ថ្ងៃព្រហស្បតិ៍​ស្អែក​។​

លោក​ Donald Trump បាន​ចំណាយ​ពេលពាក់​កណ្តាល​ថ្ងៃដោយ​លោក​បាន​ជួប​ជាមួយ​ពួកមេដឹកនាំ​យួន។​ភាគី​ទាំង​ពីរ​បានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មមួយ​ដោយ​ប្រទេស​វៀតណាម​នឹង​ទិញ​យន្តហោះប្រតិកម្ម Boeing មានទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ៕

XS
SM
MD
LG