ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ស្វែងរក​អនុប្រធានាធិបតី​បន្ទាប់​មាន​ការ​ដក​ខ្លួន​ពី​គូ​ប្រកួត​ប្រជែង​ចុង​ក្រោយ


អ្នក​ជំនួញ​ និង​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump ស្វាគមន៍​អ្នក​គាំទ្រ​របស់​លោក នៅ​ខណៈ​ដែល​លោក​បាន​មក​ដល់​ដើម្បី​និយាយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​ឯ​មជ្ឈមណ្ឌល​ Century Center ក្នុង​ក្រុង South Bend រដ្ឋ Indiana សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃទី ០២ ខែឧសភា ឆ្នាំ​២០១៦។
អ្នក​ជំនួញ​ និង​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump ស្វាគមន៍​អ្នក​គាំទ្រ​របស់​លោក នៅ​ខណៈ​ដែល​លោក​បាន​មក​ដល់​ដើម្បី​និយាយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​ឯ​មជ្ឈមណ្ឌល​ Century Center ក្នុង​ក្រុង South Bend រដ្ឋ Indiana សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃទី ០២ ខែឧសភា ឆ្នាំ​២០១៦។

ដោយ​ការ​តែងតាំង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ជិត​បាន​សម្រេច លោក Donald Trump ​កំពុង​ចាប់​ផ្តើម​ស្វែងរក​បេក្ខជន​អនុប្រធានាធិបតីដើម្បី​ចូលរួម​ជាមួយ​លោក​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​សាកល។

លោក Trump ​ដែល​មិន​ដែល​កាន់​កាប់​តំណែង​តាម​ការ​បោះឆ្នោត ​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ​លោក​កំពុង​ស្វះស្វែង​រក​បុគ្គល​ណា​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​ខាង​នយោបាយ​ជា​បេក្ខជន​អនុប្រធានាធិបតី​របស់​លោក។

​អ្នក​នយោបាយ​ម្នាក់​ដែលនឹង​មិន​ស្ថិត​នៅ​ក្នុង​បញ្ជី​បេក្ខជន​អនុប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​គឺ​លោកស្រី Nikki Haley អភិបាល​រដ្ឋ South Carolina ។​លោកស្រី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​សន្យា​គាំទ្រ​បេក្ខភាពប្រធានាធិបតី​របស់​លោក ​Trump ​ក៏ប៉ុន្តែ គឺ​ថា ​លោកស្រី ​ត្រូវ​ផ្តោត​លើ​ការងារ​នៅ​ពេល​បច្ចុប្បន្ន​នេះ​របស់​លោកស្រី។

​លោកស្រី​មាន​ប្រសាសន៍​ថា​ «ខណៈ​ដែល​ខ្ញុំ បាន​ត្រូវ​គេ​សរសើរ​ដោយ​លើក​មក​និយាយ​ ​ហើយ​និង​មោទនភាព​ពី​អ្វី​ដែល​គេ​និយាយ​ពី​ការងារ​ដ៏​អស្ចារ្សដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​រដ្ឋ South Carolina នោះ ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​នៅ​ក្នុង​ការ​ធ្វើ​ការងារ​ជាអនុប្រធានាធិបតី​នោះ​ទេ‍»។

លោក Trump កំពុង​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​ជួយ​លោក​ធ្វើ​ការ​ជ្រើស​រើស​បេក្ខជន​អនុប្រធានាធិបតី។​ នៅពេល​ដែល​គេ​សួរ​អំពីការ​ពិចារណា​លោក John Kasich ​អតីត​គូ​ប្រកួតប្រជែង​របស់​លោក ​លោក Trump បាន​និយាយ​ថា លោក​នឹង​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់​លោក​អភិបាល​រដ្ឋ Ohio។

លោក Kasich បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួតប្រជែង​កាល​ពី​ថ្ងៃ​ពុធ ​ដោយ​បាន​បោះ​បង់​ចោល​ការ​ស្វះស្វែង​ជា​យូរយារ​ណាស់​មក​ហើយ​ដើម្បី​បង្ខំ​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ឯ ​សន្និបាត​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ខែកក្កដា ​ដែល​នឹង​ធ្វើ​ឲ្យ​លោក Trump ខកខាន​មិន​បាន​ទទួល​ប្រតិភូ​ភាគ​ច្រើន​របស់​គណបក្ស។ ​ដោយ​មាន​ជ័យ​ជម្នះ​លាន់​ខ្ទរ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​រដ្ឋ Indiana ​ផែនការ​នោះ នឹង​មិន​ទំនង​ថា​នឹង​កើត​មាន​ឡើង​ទាល់​តែសោះ។

លោក Trump ទំនង​ប្រឈមមុខ​ជាមួយ​លោកស្រី Hillary Clinton អតីត​រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​បោះឆ្នោត​សាកល​ខែវិច្ឆិកា ​ក៏ប៉ុន្តែ ​លោកស្រី Clinton ​មិន​ទាន់​បាន​ជិត​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យនៅ​ឡើយ​ទេ​ហើយ​លោកស្រី ​នៅ​មាន​គូ​ប្រកួត​ប្រជែង​ម្នាក់​ទៀត៕

XS
SM
MD
LG