នៅពេលដែលកាលបរិច្ឆេទនិងទីកន្លែងសម្រាប់ជំនួបកំពូលរបស់ប្រធានាធិបតីអាមេ រិក ដូណាល់ ត្រាំជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin បានត្រូវប្រកាស មេដឹកនាំសហរដ្ឋអាមេរិកបានបន្តច្រានចោលការចោទប្រកាន់ថា រដ្ឋាភិបាលក្រុងម៉ូស្គូមិនបានជ្រៀតជ្រែកការបោះឆ្នោតឆ្នាំ២០១៦របស់លោកទេ។
លោកប្រធានាធិបតីត្រាំមិនបានផ្តល់តម្លៃជាយូរយារណាស់មកដល់ការស៊ើបអង្កេតរបស់លោក Robert Mueller ស្មារក្តីពិសេសនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីត្រាំដែលភ្ជាប់ជាមួយប្រទេសរុស្ស៊ីថា«ជាការប្រមាញ់ខ្មោច» ក៏ប៉ុន្តែបាននិយាយនៅក្នុងអត្ថាធិប្បាយថ្មីតាមប្រព័ន្ធ Twitter ថា លោកសុខចិត្តទទួលយកការបដិសេធរបស់រុស្ស៊ីថា ខ្លួនមិនបានជ្រៀតជ្រែកការបោះឆ្នោតនោះទេ។
លោកប្រធានាធិបតីត្រាំបានប្រកាសថា «រុស្ស៊ីបន្តនិយាយថា ពួកគេមិនបានពាក់ព័ន្ធនឹងការជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់យើងទេ»។
ទស្សនៈរបស់ប្រធានាធិបតីត្រាំផ្ទុយគ្នាទៅនឹងអត្ថាធិប្បាយកាលពីថ្ងៃពុធរបស់លោក Mike Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិកដែលបាននិយាយថា នៅពេលដែលលោកត្រាំនិងលោក Putin ជួបគ្នា ប្រធានាធិបតីត្រាំប្រាកដធ្វើការព្រមានមេដឹកនាំរុស្ស៊ីថា វា ជាការមិនអាចទទួលយកបានដាច់ខាតនៅក្នុងការជ្រៀតការបោះឆ្នោតរបស់សហរដ្ឋអាមេរិកនោះ។
ការចរចានៅថ្ងៃទី១៦ ខែកក្កដា រវាងមេដឹកនាំទាំង២នៅក្នុងទីក្រុង Helsinki ប្រទេសហ្វាំងឡង់នឹងក្លាយជាជំនួបលើកទី១បន្ទាប់ពីការជួបរយៈពេលខ្លីៗកាលពីពេលមុននៅឯសន្និសីទអន្តរជាតិ។ ជំនួបនោះកំពុងកើតមានឡើងនៅពេលវេលាដ៏លំបាកមួយនៅក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងម៉ូស្គូ៕