ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ៖ ​លោក គីម ​ជុង​អ៊ុន​ដែល​គេស្គាល់ថា​ជាអ្នក​រំលោភ​សិទ្ធិ​មនុស្ស​ជា​យូរ​មក​ហើយនោះ ​​ត្រូវ​តែ​ធ្វើ​ជា​មនុស្ស​កាច


លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ផ្តល់​បទ​សម្ភាសន៍​ដល់​លោកស្រី Greta Van Susteren អ្នកសារព័ត៌មាន​របស់ VOA បន្ទាប់​ពី​កិច្ចប្រជុំ​របស់​លោក​ជាមួយ​នឹង​លោក​ គីម ជុងអ៊ុន នៅ​ក្នុង​ប្រទេស​សិង្ហបុរី។
លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ផ្តល់​បទ​សម្ភាសន៍​ដល់​លោកស្រី Greta Van Susteren អ្នកសារព័ត៌មាន​របស់ VOA បន្ទាប់​ពី​កិច្ចប្រជុំ​របស់​លោក​ជាមួយ​នឹង​លោក​ គីម ជុងអ៊ុន នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

បន្ទាប់ពី​ជំនួប​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង​ គីម ​ជុង​អ៊ុន ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ​បាន​និយាយថា គីម ជុង​អ៊ុន​ត្រូវ​តែ​ធ្វើ​ជាមនុស្ស​កាច ​ក៏ប៉ុន្តែ​ក៏​ជា​មេដឹកនាំ​ម្នាក់​ដែល​ស្រឡាញ់​ពលរដ្ឋ​របស់ខ្លួន ​ថ្វីបើ​មេដឹកនាំ​កូរ៉េខាង​ជើង​មាន​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ជាយូរយារ​ណាស់​មក​ហើយ។

​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ​បាន​ប្រាប់​លោក​ស្រី Greta Van Susteren អ្នក​រាយការណ៍នៅ​ក្នុង​កិច្ច​សម្ភាសន៍​ផ្តាច់​មុខ​មួយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ដែល​នៅ​ទី​នោះ​មេដឹកនាំ​ទាំង២​បាន​ជួប​គ្នា ​លោក​បាន​ពិភាក្សាពី​ប្រវត្តិ​សិទ្ធិមនុស្ស​ដ៏​គួរឲ្យសង្វែក​របស់​កូរ៉េខាង​ជើង​ហើយ​ជឿ​ជាក់​ថា ​គីម ​ជុង​អ៊ុន ស្រ​លាញ់​ពលរដ្ឋរបស់​ខ្លួន​ហើយ​ចង់​ធ្វើ​អ្វី​ដែល​ល្អ​សម្រាប់​ពួកគេ។

​នៅពេល​សួរពីប្រវត្តិរបស់​គីម ​ជុង​អ៊ុន​អំពីការ​បង្អត់​អាហារនិង​ធ្វើ​ទារុណ​កម្ម​ប្រជា​ពលរដ្ឋ​របស់​ខ្លួនឯង ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ឆ្លើយ​ដោយ​និយាយថា «ចូល​មើល ​គាត់​កំពុង​ធ្វើអ្វី​ដែលយើង​បាន​ឃើញ​គាត់ធ្វើ»។​ ប្រធានា​ធិបតី​ត្រាំ​និយាយ​ទៀត​ថា ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង ​«នឹង​នៅ​ជាធរមាន​រហូតទាល់​តែ​យើង​អាច​ចាប់​ផ្តើម​រុះរើ​អាវុធ​នុយក្លេអ៊ែរ»។លោក​ត្រាំ​និយាយ​ទៀត​ថា​ «ខ្ញុំ​គិតថា ​បញ្ហា​ដ៏​អស្ចារ្ស​បំផុត​នឹង​កើត​មានឡើង​សម្រាប់​កូរ៉េខាង​ជើង»។

​ចាប់​តាំង​ពី​គីម ​ជុង​អ៊ុន​បាន​ឡើងកាន់​តំណែង​ជំនួសឪពុក​របស់គាត់​នៅខែ​ធ្នូ ​ឆ្នាំ​២០១១​មក ​មេដឹកនាំ​កូរ៉េខាង​ជើង​រូប​នេះ​បាន​បញ្ជា​ឲ្យ​ធ្វើឃាត​ជា​សាធារណៈ​បង​ប្រុស​ម្តាយ​ទីទៃ​ពី​គ្នាដោយ​ប្រើ​ឧស្ម័ន​ពុល ​សម្លាប់​ឪពុកមាន​របស់​ខ្លួន​ដោយ​ការ​បាញ់​សម្លាប់​ជា​ក្រុម ​ហើយ​នឹង​ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់​លោក Otto Warmbier និស្សិត​មហាវិទ្យាល័យ​សហរដ្ឋ​អាមេរិក​នៅ​ក្នុងការ​ឃុំឃាំង​របស់​កូរ៉េខាង​ជើង៕

XS
SM
MD
LG