ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនាក់​ទំនង​លោក​ Trump ​ជាមួយ​ស្រ្តី​ត្រូវ​បាន​បង្ហាញ​ក្នុង​ទិដ្ឋភាព​ថ្មី​


រូប​ឯកសារ៖ ស្រ្តី​ម្នាក់​ធ្វើ​កាយវិការ​បង្ហើ​ថើប​ ទៅ​កាន់​លោក​ Donald Trump ដែល​ជា​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​ ចុះ​ហត្ថលេខា​ឲ្យ​នាង​នៅ​ក្នុង​យុទ្ធនា​របស់​ខ្លួន​ ក្នុង​រដ្ឋ​ Virginia កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៥។​
រូប​ឯកសារ៖ ស្រ្តី​ម្នាក់​ធ្វើ​កាយវិការ​បង្ហើ​ថើប​ ទៅ​កាន់​លោក​ Donald Trump ដែល​ជា​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​ ចុះ​ហត្ថលេខា​ឲ្យ​នាង​នៅ​ក្នុង​យុទ្ធនា​របស់​ខ្លួន​ ក្នុង​រដ្ឋ​ Virginia កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៥។​

នៅ​ពេលដែល​លោក​ Donald Trump ត្រូវ​បាន​សន្មត​ជា​មុន​ថា​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​ បណ្តាញ​ផ្សាយ​ព័ត៌មាន​ស.រ.អា.​បាន​ពិនិត្យ​មើល​ជា​ថ្មី​អំពី​ការ​ប្រព្រឹត្ត​របស់​លោក​ទៅ​លើ​ក្រុម​ស្ត្រី​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ គឺ​ក្រុម​ស្ត្រី​ដែល​លោក​បាន​ជួល​ឱ្យ​កាន់​តំណែង​ជា​អ្នកចាត់ចែង​កិច្ចការ​នៅ​ក្នុង​វិស័យ​ជំនួញ​អចលនទ្រព្យ​របស់​លោក​ និង​ក្រុម​ស្ត្រី​ស្អាតៗ​ដែល​លោក​បាន​តាម​រក​នៅ​ពេល​យប់។​

កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​កាសែត​ល្បី​ឈ្មោះ​ពីរ​របស់​ប្រទេស​អាមេរិក​គឺ​កាសែត The Washington​ Post និង​សារព័ត៌មាន​ The New York Times បាន​បោះពុម្ព​ផ្សាយ​អត្ថបទ​ចែង​ដោយ​ល្អិតល្អន់​អំពី​ទំនាក់ទំនង​ជាមួយ​ក្រុម​ស្ត្រី​កាល​ពី​ពេល​អតីតកាល​របស់​លោក Trump។

​ក្រុម​ស្ត្រី​មាន​ចំនួន​ភាគច្រើន​នៃ​អ្នកបោះឆ្នោត​នៅ​ក្នុង​ស.រ.អា. ​ដែល​លោក Trumpនឹង​ប្រឈម​ជាមួយ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ខែ​វិច្ឆិកា​ ទល់​នឹង​លោកស្រី​អតីត​រដ្ឋមន្ត្រី​ការបរទេស​ Hillary Clinton ដែល​កំពុង​ស្វះស្វែង​ឲ្យ​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ស្ត្រី​ទី​មួយ​របស់​ប្រទេស​អាមេរិក។

កាសែត​ The Washington Post បាន​រាយការណ៍​ថា​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ លោក Trump បាន​ក្លែង​បន្លំ​ខ្លួន​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​ឲ្យលោក​ Donald Trump ​ខ្លួន​ឯង​ផ្ទាល់​ ដោយ​ជា​ញឹកញយ​លោក​បាន​ហៅ​ខ្លួន​ឯង​ថា​ឈ្មោះ​ «John Miller»​ឬ​ថា​ឈ្មោះ​«John Barron»​នៅ​ក្នុង​ការ​និយាយ​ទូរស័ព្ទ​ជាមួយ​ក្រុម​អ្នក​កាសែត ​នៅ​ពេល​ដែល​លោក​អួតអាង​អំពី​ភាព​ជោគជ័យ​របស់​លោក​ Donald Trump ក្នុង​ការទាក់ទង​ជាមួយ​ក្រុម​ស្រីៗ​នៅ​ពេល​ដែលលោក​បាន​រៀបការ​រួច​ហើយ​ជាមួយ​អ្នកស្រី​ Ivana Trump ដែល​ជា​ប្រពន្ធ​ទី​មួយ​ក្នុង​បណ្តា​ប្រពន្ធ​បី​នាក់​របស់​លោក។

សារព័ត៌មាន​ The New York Times បាន​ផ្សាយ​ថា​មាន​សម្ភាសន៍​ជាង​៥០​ដែល​ខ្លួន​បាន​ធ្វើ​ជាមួយ​ក្រុម​ស្ត្រី​ដែល​លោក​ Trump បាន​ជួប​ជាមួយ​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ "បង្ហាញ​ឲ្យឃើញ​ការ​ជំរុល​ទៅ​មុខ​ខាង​ស្នេហា​ដែល​មិន​គួរ​ឲ្យ​ស្វាគមន៍​ ការអត្ថាធិប្បាយ​គ្មាន​ឈប់ឈរ​អំពី​រាង​កាយ​ស្ត្រី​ ការពឹងផ្អែក​ប្រជ្ញា​លើ​ស្ត្រី​ដែល​មាន​មហិច្ឆិតា​ និង​អាកប្បកិរិយា​នៅ​កន្លែង​ធ្វើការ​ដែល​មិន​អាច​ផ្សះផ្សា​បាន»៕

XS
SM
MD
LG