ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ ​ជំរុញ​សភា​ឲ្យ​សើរើ​ច្បាប់​អន្តោ​ប្រវេសន៍


ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ​ គ្រវី​ដៃ​ ខណៈ​លោក​ឡើង​យន្តហោះ Air Force One នៅឯមូលដ្ឋានទ័ពអាកាស​ Anddrew Air Force Base រដ្ឋ​ Maryland កាលពីថ្ងៃទី៣​ ខែ​កក្កដា​ ឆ្នាំ ២០១៨។​
ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ​ គ្រវី​ដៃ​ ខណៈ​លោក​ឡើង​យន្តហោះ Air Force One នៅឯមូលដ្ឋានទ័ពអាកាស​ Anddrew Air Force Base រដ្ឋ​ Maryland កាលពីថ្ងៃទី៣​ ខែ​កក្កដា​ ឆ្នាំ ២០១៨។​

ប្រធានា​ធិបតី​អាមេរិក ដូណាល់ ​ត្រាំ​ជា​ថ្មី​ម្តងទៀត​បាន​អំពាវនាវ​ដល់​សភា​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ឲ្យ​សើរើ​ច្បាប់​អន្តោប្រវេសន៍​ឡើងវិញ ​ទោះ​បី​សហ​ការី​ខាង​គណ​បក្ស​សាធារណរដ្ឋ​របស់​លោក ​បាន​បែកបាក់​គ្នា​អំពី​បញ្ហា​នេះ​ហើយ​សភា​តំណាង​រាស្រ្ត​បាន​ច្រាន​ចោល​សំណើរ​នេះ​ពី​រដង​រួច​ហើយ ​ដែល​ប្រ​ធា​នា​ធិបតីត្រាំ​បាន​និយាយ​ថា ​លោក​បាន​គាំទ្រ​ក៏​ដោយ។

លោក​ត្រាំ​បាន​និយាយថា ​ភ្នាក់​ងារ​ការពារ​ព្រំ​ដែន​សហរដ្ឋ​អាមេរិក​ចាំបាច់​ប្រាប់​ជន​ចំណាក​ស្រុក​ដែល​ព្យាយាម​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ខុស​ច្បាប់​នៅ​ឯ​ព្រំ​ដែន​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​ម៉ិចសិក​ថា ​សហរដ្ឋ​អាមេរិក​មិន​ពិនិត្យ​មើល​ឡើង​វិញ​នូវការ​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​របស់​ពួកគេ​ទៀត​ទេ។

ប្រធានា​ធិប​តី​ត្រាំ​បាន​និយាយ​នៅ​ក្នុង​សារ​តាម​ប្រព័ន្ធTwitterជា​បន្ត​បន្ទាប់​ថា «សភា​ត្រូវ​តែ​អនុម័ត​ច្បាប់​អន្តោ​ប្រវេសន៍​ប្រកប​ដោយ​ការឆ្លៀសវៃ ​យ៉ាង​រហ័សហើយ​នឹង​សមហេតុ​ផល​នៅ​ពេល​ឥឡូវនេះ»។

គេ​មិនទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា ​តើ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​ សភា​នឹង​ប៉ុនប៉ង​ម្តងទៀត​ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​អន្តោ​ប្រវេសន៍​នោះ​ដែរ​ឬទេ ​ដោយ​ប្រធានា​ធិបតី​ត្រាំ​បាន​ប្រាប់​ពួក​គណ​បក្ស​សាធារណរដ្ឋ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ឲ្យ​បញ្ឈប់​ការ​ខ្ជះខ្ជាយ​ពេល​វេលា​របស់​ខ្លួននៅ​ក្នុងការ​ប្រឈម​ជា​មួយពួកគណបក្សប្រជាធិបតេយ្យ ​ដែល​ជា​គណបក្ស​ប្រឆាំង​ ហើយ​ពេល​ខ្លះ​បាន​ប្រាប់ក្រុម​សមាជិក​សភា​ឲ្យ​អនុម័ត​ការកែប្រែ​គោល​នយោបាយ​អន្តោ​ប្រ​វេសន៍​សហរដ្ឋ​អាមេរិក។

​ក្នុង​កំណត់​សម្គាល់​មួយ​ នៅ​ពេល​ថ្មី​ៗ​នេះ​របស់​លោក ​លោកត្រាំ​មិន​អើពើ​ការពន្យល់ពី​វិបត្តិ​ជន​អន្តោប្រវេសន៍​ ដែលរដ្ឋបាល​របស់​លោក​ប្រឈម​នៅឯ​ព្រំដែន ​ដោយសារ​គោល​នយោបាយ​មិន​អត់​ឱន​របស់​លោក​ដែល​បានឃុំឃាំង​ជន​ណា​ដែល​ឆ្លងកាត់​ព្រំ​ដែន​ខុសច្បាប់៕

XS
SM
MD
LG