ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump គ្រោង​ចេញ​សម្តែង​ការគោរព​ដល់​ពលរដ្ឋ​អាមេរិកាំង​នៅ​ថ្ងៃបុណ្យ​ឯករាជ្យ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និយាយ​ជាមួយ​នឹង​លោក​អនុនាយករដ្ឋមន្ត្រី​ចិន Liu He នៅ​ក្នុង​ការិយាល័យ Oval Office ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និយាយ​ជាមួយ​នឹង​លោក​អនុនាយករដ្ឋមន្ត្រី​ចិន Liu He នៅ​ក្នុង​ការិយាល័យ Oval Office ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក​ប្រធានាធិបតី Donald Trump បាន​ថ្លែង​ថា​លោក​គ្រោង​នឹង​ចេញ​សម្តែង​ការ​គោរព​ដល់​ប្រជាពលរដ្ឋ​អាមេរិកាំង​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​របស់​អាមេរិក​នៅ​ថ្ងៃទី៤ ខែកក្កដា​ខាង​មុខ ​ ជា​ការ​ជំនួស​ឲ្យ​គម្រោង​ដង្ហែ​ក្បួន​យោធា​ដែល​ត្រូវ​បាន​លុបចោល​កាល​ពី​ឆ្នាំមុន។​

លោក Trump បាន​សរសេរ​នៅ​លើ​ Twitter ​របស់​លោក​កាល​ពី​ថ្ងៃអាទិត្យ​ថា «នៅ​ថ្ងៃទី៤ ខែកក្កដា​ខាងមុខ​ យើង​នឹង​មាន​ពិធីជួបជុំគ្នា​ដ៏​ធំ​បំផុត​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ជា​ប្រវត្តិសាស្ត្រ»។

ជាធម្មតា​នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​តែងតែ​មាន​មនុស្ស​រាប់ពាន់នាក់​មក​ជួបជុំ​គ្នា​នៅ​ទីលាន National Mall និង​មាន​ការប្រគុំតន្ត្រី​នៅ​វិមាន​រដ្ឋសភា​នៅ​ពេល​ថ្ងៃ​លិច ហើយ​នៅ​ពេលយប់​មាន​ការបាញ់​កាំជ្រួញ​អបអរពិធី​នេះ​ផងដែរ។ ក៏​ប៉ុន្តែ​លោក Trump បាន​ថ្លែង​ថា​ ពិធីបុណ្យ​នៅ​ឆ្នាំ​នេះ​លោក​នឹង​រៀបចំ​នៅ​បូជនីយដ្ឋាន​ Lincoln Memorial នៅ​ទល់​មុខ​នឹង​លាន National Mall ហើយ​នឹង​មាន​ការ​បាញ់​កាំជ្រួញ និង​ការ​សម្តែង​ផ្សេងៗទៀត។

លោក Trump មាន​បំណង​រៀបចំ​ក្បួនដង្ហែរ​យោធា​ដូចទៅ​នឹង​ពិធីបុណ្យ​ឯករាជ្យ​របស់​ប្រទេស​បារាំង​ និង​បាន​ស្នើ​ឲ្យ​រៀបចំ​ក្បួនដង្ហែរ​នេះ​នៅតាម​មហាវិថី Pennsylvania​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​សម្រាប់​ទិវា​អតីត​យុទ្ធជន​កាល​ពី​ខែវិច្ឆិកា​ឆ្នាំមុន ដែល​ជាខួបលើក​១០០ឆ្នាំ​នៃការ​បញ្ចប់​សង្គ្រាម​លោក​លើកទីពីរ។

ផែនការ​រៀបចំ​ក្បួន​ដង្ហែ​នេះ​ត្រូវ​បាន​លុបចោល​វិញ​ បន្ទាប់​ពី​មន្ត្រី​ក្រសួងការពារ​ប្រទេស​ធ្វើ​ប៉ាន់ស្មាន​ថា​ នឹង​ត្រូវ​ចំណាយ​រហូត​ដល់​៩២លាន​ដុល្លារ​ដើម្បី​រៀបចំ​ពិធី​នេះ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG