ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump បញ្ជា​ឲ្យ​កាត់​ជំនួយ​សម្រាប់​អ៊ុយក្រែន​ នៅ​មុន​ការ​អំពាវនាវ​ឲ្យ​ធ្វើ​ការ​ពិនិត្យ​ពិច្ច័យ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ


រូបភាព​ឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​សម្រាប់​យុទ្ធនាការ​មួយ​នៅ​មជ្ឈមណ្ឌល Santa Ana Star Center ក្នុង​ក្រុង Rio Rancho កាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​សម្រាប់​យុទ្ធនាការ​មួយ​នៅ​មជ្ឈមណ្ឌល Santa Ana Star Center ក្នុង​ក្រុង Rio Rancho កាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ប្រាប់​បុគ្គលិក​របស់​លោក​ឲ្យ​ដក​ថវិកា​ប្រមាណ​៤០០លានដុល្លារ​ចេញ​ពី​ជំនួយ​សម្រាប់​ប្រទេសអ៊ុយក្រែន​ គឺ​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ការ​ហៅ​ទូរស័ព្ទ​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​ដែល​កំពុង​ផ្តោត​លើ​ការជជែក​ដេញដោល​រវាង​សភា​និង​សេតវិមាន​ពាក់ព័ន្ធ​នឹង​អ្នក​បញ្ចេញ​ព័ត៌មាន។

សេចក្តីរាយការណ៍​មួយ​កាល​ពី​យប់​ថ្ងៃពុធ​សប្តាហ៍​មុន​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន Associated Press សារព័ត៌មាន Washington Post និងYork Times សុទ្ធ​តែ​បាន​រាយការណ៍​អំពី​ការ​លើកឡើង​របស់​ក្រុមមន្រ្តី​ជាន់ខ្ពស់​របស់ រដ្ឋបាល​លោក Trump ដែល​បាន​និយាយ​ថា​ លោក Trump បាន​បង្កក​ថវិកា​ជំនួយ​ និង​បាន​និយាយ​ទៀត​ថា​ លោក​បាន​បញ្ជា​ទៅ​ក្រសួង​ការបរទេស​ និង​មន្ទីរបញ្ចកោណ​ថា​លោក​កំពុង​ពិនិត្យមើល​ថវិកា​ដែល​ត្រូវ​ចំណាយ។

កាល​ពី​ព្រឹក​ថ្ងៃពុធ​សប្តាហ៍​មុន​ មេដឹកនាំ​គណៈកម្មាធិការ​សភា​តំណាងរាស្រ្ត​ទាំង​បី​ បាន​ទាមទារ​ឲ្យ​រដ្ឋមន្រ្តី​ការបរទេស​លោក Mike Pompeo ប្រគល់​ឯកសារ​ទាំងអស់​ពាក់ព័ន្ធ​នឹង​ការអំពាវនាវ​ដែល​លោក Trump បាន​ធ្វើ​ចំពោះ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy។

លោក Trump ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ជំរុញ​ឲ្យ​មាន​ការស៊ើបអង្កេត​មួយ​ទៅលើ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Bidenនិង​កូន​ប្រុស​របស់​លោក ឈ្មោះ Hunterដែល​បាន​ធ្វើការ​នៅក្នុង​ក្រុមប្រឹក្សា​របស់​ក្រុមហ៊ុនប្រេង​អ៊ុយក្រែន​ជា​ច្រើន​ឆ្នាំ។

សមាជិក​ព្រឹទ្ធសភា​លោក Chris Murphy បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ លោក​បាន​ជួប​ជាមួយ​លោក Zelenskiy កាល​ពី​ប៉ុន្មាន​មុន​ និង​បាន​និយាយ​ទៀត​ថា រដ្ឋបាល​អ៊ុយក្រែន​បារម្ភ​ថា​ការកាត់​ជំនួយ​នេះ​នឹង​ប៉ះពាល់​ដល់​ឆន្ទៈ​របស់​ពួកគេ​ក្នុង​ការ​ស៊ើបអង្កេត​ទៅលើគ្រួសារ​របស់​លោក Biden៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG