ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​អាមេរិក​ថា មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុង​អ៊ុន​មាន​ភាព​ស្មោះត្រង់​បំផុត


លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​ពេល​បញ្ចប់​សន្និសីទ​កាសែត​រួម​មួយ​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​ពេល​បញ្ចប់​សន្និសីទ​កាសែត​រួម​មួយ​នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ​និយាយថា ​លោក​រំពឹង​នឹង​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុង​អ៊ុន​នៅ​ពេល​ឆាប់ៗ​នេះ​ហើយ​បាន​សរសើរ​លោក​គីម​ថា​មាន​ការ​បើក​ចំហរ​និង​ស្មោះត្រង់​បំផុត។

​លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​បន្ទាប់​ពី​ចរចា​ជា​មួយ​ប្រធានា​ធិបតី​បារាំង​លោក Emmanuel Macron ថា «គេ​បាន​ប្រាប់​យើង​ចំៗ​ថា ​ពួកគេ​ចង់​មាន​ជំនួប​នៅ​ពេល​ឆាប់ៗ​នេះ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។ ​យើង​គិតថា ​នេះ​ជា​ការ​អស្ចារ្ស​សម្រាប់​ពិភពលោក‍»។

​លោក​ត្រាំ​មាន​ប្រសាសន៍​ទៀត​ថា «យើង​នឹង​ឃើញ​ទី​កន្លែង​ដែល​យើង​នឹង​ទៅ‍»។​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​ឡើង​វិញ​ថា «លោកមាន​ឆន្ទៈ​ដើរ​ចេញ​ពីការ​ចរចា​ជាមួយ​កូរ៉េខាង​ជើង ក៏ប៉ុន្តែ ​បញ្ជាក់​ថា «ខ្ញុំ​គិតថា ​យើងមាន​ឱកាស​ធ្វើ​អ្វី​ដែល​ពិសេស‍»។

​សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹងថា ​គោល​ដៅ​ផ្តាច់​ព្រាត់​នៃ​ការ​ចរចា​រវាង​ប្រធានាធិប​តី​ត្រាំ​និង​មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុង​អ៊ុន គឺ​ធ្វើ​មិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ។ ​សេតវិមាន​ប្រាប់​ឲ្យ​ដឹងបន្ត​ទៀត​ថា «យុទ្ធនាការ​នៃការ​ដាក់​គំនាប​អតិបរមា​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នឹងបន្តហើយ​ការ​ដាក់​ទណ្ឌកម្ម​ប្រទេស​ឯកោ​នេះ ​នឹង​មិន​លុប​ចោល​ទេ ​រហូត​ទាល់​តែ​ចំណាត់ការ​ដ៏​សុក្រិត្យ​ត្រូវបាន​ធ្វើ​ឡើង​ហើយ​មិន​មានអាវុធ​នុយក្លេអ៊ែរ។

​នៅពេល​ដែល​អ្នក​កាសែត​សួរ​ថា ​តើការ​ធ្វើមិនឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​នោះ​មាន​ន័យ​យ៉ាង​ដូចម្តេច? ​ប្រធានា​ធិបតី​ត្រាំ​បាន​ឆ្លើយ​ថា «វា​មាន​ន័យថា ​គេ​ត្រូវ​តែ​កំចាត់​អាវុធ​នុយក្លេអ៊ែ‍រ»។

មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុង​អ៊ុន ​បាន​ប្រកាស​ពីការ​បញ្ឈប់​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ និង​ការ​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​អន្តរទ្វីប៕

XS
SM
MD
LG