នៅពេលដែលប៉ូលិសបង្កើនការយាមល្បាតហើយពួកបាតុករបោះជំរំនៅក្នុងទីក្រុង Hamburg នៃប្រទេសអាល្លឺម៉ង់ មិនមាននរណាម្នាក់រំពឹងថាជាចុងសប្តាហ៍មានភាពងាយស្រួលនៅពេលដែលប្រធានាធិបតីអាមេរិកដូណាល់ ត្រាំចូលរួមជាមួយប្រមុខរដ្ឋផ្សេងៗទៀតរបស់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនចំនួន២០ប្រទេសរបស់ពិភពលោកនោះ។
ប្រធានាធិបតីអាមេរិកត្រាំ និងលោកស្រីអធិការបរតី Angela Merkel នៃប្រទេសអាល្លឺម៉ង់ មិនចុះសម្រុងគ្នាលើបញ្ហានានាដូចជាអាកាសធាតុ និងពាណិជ្ជកម្ម ក៏ប៉ុន្តែ កិច្ចខំប្រឹងប្រែងប្រឆាំងនឹងភេរវកម្ម ការសាកល្បងកាំជ្រួចមីស៊ីលកាលពីពេលថ្មីៗនេះរបស់កូរ៉េខាងជើងហើយផលិតផលដែកថែបថោកហួសរបស់ចិន អាចធ្វើឲ្យមេដឹកនាំទាំងនោះរួបរួមគ្នា។
លោកស្រីអធិការបរតី Merkel សន្យាធ្វើការឆ្ពោះទីកាន់ការមូលមតិគ្នាលើបញ្ហាសំខាន់ៗ ក៏ប៉ុន្តែប្រហែលជាមិនមានលទ្ធផលល្អប្រសើរនៅក្នុងទំនាក់ទំនងរបស់លោកស្រីជាមួយរដ្ឋបាលសហរដ្ឋអាមេរិកទេ។
លោកស្រី Merkel បានប្រាប់ពួកអ្នកយកព័ត៌មានមុនពេលសន្និសីទកំពូលថា «ខ្ញុំ គិតថា មានភាពប្រហាក់ប្រហែលគ្នាច្រើនលើបញ្ហាផ្សេងទៀតហើយមានការខ្វែងគំនិតគ្នាខ្លាំងដែរ ដូច្នេះ ខ្ញុំមិនមានការរំពឹងអំពីការចរចានេះទេ ក៏ប៉ុន្តែ ខ្ញុំគិតថា យើងនឹងមិនមានគោលជំហរស្របគ្នាលើបញ្ហានានានៅពេល បញ្ចប់ការចរចានោះ ក៏ប៉ុន្តែ វាជាបញ្ហារសើបហើយត្រូវការចរចាដោយស្មោះត្រង់រវាងគ្នានិងគ្នាលើបញ្ហាការទូតអន្តរជាតិ»។
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បាននិយាយថា លោកមានផែនការដ៏ធំដើម្បីដាក់ពន្ធយ៉ាងច្រើនលើការនាំចូលដែកថែប ជាការគំរាមកំហែងនៅពេលថ្មីៗបំផុតហើយប្រហែលធ្ងន់ធ្ងរបំផុតដើម្បីការពារឧស្សាហកម្មសហរដ្ឋអាមេរិក ហើយនឹងជាផ្នែកមួយនៃយុទ្ធសាស្ត្រគិតប្រទេសអាមេរិកមុនគេរបស់លោក ជាបញ្ហាមួយដែលដៃគូនានានៅក្នុងក្រុមប្រទេស G-20 មានការភ័យខ្លាច៕