ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump ប្រកាស​អំពី​ជំនួប​មិន​ឱ្យដឹង​ជា​មុន​​នៅ​ក្នុង​កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​ស.រ.អា.និង​ប្រទេស​ចិន


​ឧបនាយក​រដ្ឋមន្ត្រី​ចិន​ Liu He អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​លោក Robert Lighthizer និង​មន្ត្រី​ហិរញ្ញវត្ថុ​លោក Steven Mnuchin ឈរ​នៅ​ខាងមុខ​អ្នក​សារព័ត៌មាន​មុន​នឹង​ជំនួប​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​១០ កុម្ភៈ ឆ្នាំ២០១៩។
​ឧបនាយក​រដ្ឋមន្ត្រី​ចិន​ Liu He អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​លោក Robert Lighthizer និង​មន្ត្រី​ហិរញ្ញវត្ថុ​លោក Steven Mnuchin ឈរ​នៅ​ខាងមុខ​អ្នក​សារព័ត៌មាន​មុន​នឹង​ជំនួប​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​១០ កុម្ភៈ ឆ្នាំ២០១៩។

អ្នកធ្វើការ​ចរចា​ជាន់ខ្ពស់​មក​ពី​ស.រ.អា.និង​ប្រទេស​ចិន​អង្គុយ​ជាមួយ​គ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ធ្វើការ​ចរចា​ពាណិជ្ជកម្ម​មួយ​ជុំ​ទៀត​នៅ​ក្នុងបរិយាកាស​មិន​ប្រាកដ​ប្រជា​អំពី​លទ្ធផល​នៃការ​ចរចា​គ្នា​នេះ​ទេ។​

កាលពី​សប្តាហ៍​មុន​ វោហាសាស្ត្រនិង​សកម្មភាព​មក​ពី​ភាគី​ទាំង​ពីរ​ហាក់​ដូចជា​ធ្វើឱ្យ​ឱកាស​នៃ​ការ​ជឿន​លឿន​ច្រើនក្រាស់​ក្រែល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​មានតិចតួច។

ក៏​ប៉ុន្តែ​កាល​ពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍​ នៅ​ក្រោយ​សម្តែង​ភាព​មានយោបល់ផ្ទុយគ្នា​អំពីលទ្ធផល​ចុង​ក្រោយនៃកិច្ច​ចរចា​គ្នា​នេះ លោក​ប្រធានាធិបតី​ Donald Trump បាន​ធ្វើ​សេចក្តី​ប្រកាស​មួយ​នាំឱ្យមានការ​ភ្ញាក់ផ្អើល​តាម​ Twitter ថា​លោកនិង​ឧបនាយក​រដ្ឋមន្ត្រី​ចិន​ Liu He នឹង​ជួប​គ្នា​នៅឯសេតវិមាននៅ​ថ្ងៃ​សុក្រនេះ។

Tweet នេះ​ដែល​បានត្រូវ​ផ្សព្វផ្សាយ​ប្រមាណ​២០នាទី​នៅក្រោយ​ផ្សារ​ហិរញ្ញវត្ថុ​បាន​បើក​ទ្វារចែង​ថា«នេះ​ជា​ថ្ងៃ​ល្អ​ប្រសើរ​នៃ​កិច្ច​ចរចា​ជាមួយប្រទេស​ចិន។ ​គេ​ចង់​ឱ្យមានកិច្ច​ព្រមព្រៀង​មួយ ក៏​ប៉ុន្តែ​ខ្ញុំចង់​ដូច្នេះ​ដែរ​ឬទេ? ខ្ញុំ​ជួប​ជាមួយ​ឧបនាយក​រដ្ឋមន្ត្រី​ចិននៅ​ថ្ងៃ​សុក្រក្នុង​សេតវិមាន»។

លទ្ធភាព​នៃ​ការ​មានជំនួបនេះ​បានធ្វើ​ឱ្យភាគហ៊ុន​នៅ​ក្នុង​ផ្សារ​លក់ដូរ​ភាគហ៊ុន​ទើង​ថ្លៃ​ពី​ព្រោះ​គេ​អាចបក​ស្រាយ​បានថាជា​សញ្ញា​មួយបង្ហាញ​ថា​ជិតមានកិច្ច​ព្រម​ព្រៀង​គ្នា​មួយ​ឆាប់​ជាង​ការណ៍​ដែល​គេ​រំពឹង​ទុក​ពីមុន។

XS
SM
MD
LG