ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និង​សមាជិក​សភា​សំខាន់ៗ​មួយ​ចំនួន​ពិភាក្សា​គ្នា​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​អន្តោប្រវេសន៍


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​សមាជិក​សភា​ស្តី​ពី​កំណែ​ទម្រង់​អន្តោប្រវេសន៍​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែមករា​ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​សមាជិក​សភា​ស្តី​ពី​កំណែ​ទម្រង់​អន្តោប្រវេសន៍​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែមករា​ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump កាល​ពី​ថ្ងៃអង្គារ​ម្សិលមិញ​បាន​ពិភាក្សា​ជាមួយ​សមាជិក​សភា​សំខាន់ៗ​មួយ​ចំនួន​ អំពី​គោលនយោបាយ​អន្តោប្រវេសន៍​ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​ការ​ការពារ​ជន​អន្តោប្រវេសន៍​ក្មេងៗ​រាប់ពាន់​នាក់ ដែល​ត្រូវ​គេ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​ខ្លួនវិញ​នោះ​ទេ។ កិច្ចពិភាក្សា​អំពី​បញ្ហា​អន្តោប្រវេសន៍​នៅ​ឯសេតវិមាន​ ធ្វើឡើង​នៅ​ខណៈ​ដែល​លោក Trump និង​សភា​កំពុង​ប្រឈម​នឹង​ថ្ងៃ​កំណត់​ត្រឹម​ថ្ងៃទី១៩ ​ខែមករា ដើម្បី​អនុម័ត​លើ​ថវិកា​ចំណាយ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​រហូត​ដល់​ចុង​ខែកញ្ញា បន្ទាប់​ពី​ពួកគេ​បាន​អនុម័ត​លើ​គម្រោង​ថវិការ​ចំណាយ​ជា​បណ្តោះអាសន្ន​ចំនួន​បីដង​រួចមក​ហើយ​នោះ។

កាល​ពី​ឆ្នាំមុន លោក Trump បាន​បញ្ឈប់​កម្មវិធី​ដែល​គាំទ្រ​ដោយ​លោក​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក Barack Obama ដែល​កម្មវិធី​នោះ​បាន​ការពារ​ជនអន្តោប្រវេសន៍​ចំនួន​៦សែន៩ម៉ឺននាក់​ពី​ការ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ដើមកំណើត​វិញ​ ដែល​ពួកគេ​ទាំងនោះ​ត្រូវ​បាន​ឪពុក​ម្តាយ​របស់​គេ​យក​មក​សហរដ្ឋអាមេរិក​ដោយ​ខុស​ច្បាប់។ លោកTrump បាន​ទុក​ពេល​ឲ្យ​សភា​រហូត​ដល់​ថ្ងៃទី៥ ខែមីនា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។

ក៏ប៉ុន្តែ​ជា​ជាង​រង់ចាំ​រហូត​ដល់​ការបោះឆ្នោត​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល​ពីរខែ​ទៀត​នោះ​ ដើម្បី​សម្រេច​ទៅលើ​ច្បាប់​ការពារ​ជនអន្តោប្រវេសន៍​នៅក្នុង​ប្រទេស ក្រោម​កម្មវិធី​ការ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​វ័យក្មេង​ ឬហៅ​កាត់​ថា DACAនោះ​ សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ជំរុញ​ឲ្យ​ដោះស្រាយ​បញ្ហា​នេះ​ នៅ​អំឡុង​ពេល​កិច្ចពិភាក្សា​អំពី​គម្រោង​ថវិការ​ចាយវាយ​នេះ៕

XS
SM
MD
LG