ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ លើក​ដៃ​ស្វាគមន៍​ដាក់​ពលរដ្ឋ​អាមេរិកាំង ខណៈពេល​ដែល​លោក​ដើរ​ជាមួយ​នឹង​ភរិយា​របស់​លោក គឺ​លោកស្រី Melania Trump និង​កូន​ប្រុសរបស់​អ្នក​ទាំងពីរឈ្មោះ Barron Trump នៅ​ក្នុង​ក្បួនព្យហយាត្រា នៅ​តាម​ដង​វិថី Pennsylvania Avenue នៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។

Live Blog៖ ពិធី​ស្បថ​ចូល​កាន់​តំណែងប្រធានាធិបតី​របស់​លោក ដូណាល់ ត្រាំ

ព្រឹត្តិការណ៍​ផ្សេងៗ​ជុំវិញ​ការ​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​របស់​លោក​ ដូណាល់ ត្រាំ ជា​ប្រធានាធិបតី​អាមេរិក​ទី៤៥ នៅ​ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។

លោក​អនុប្រធានាធិបតី​អាមេរិក Mike Pence ស្បថ​ចូល​កាន់​តំណែង នៅ​វិមាន​រដ្ឋសភា​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។ នៅ​ខាង​ស្តាំ​របស់​លោក គឺ​ភរិយា​របស់​លោក គឺ​លោកស្រី Karen Pence.

លោក​ប្រធានាធិបតី​ជាប់​ឆ្នោត ដូណាល់ ត្រាំ បាន​លើក​ដៃ​ជ័យ​ជម្នះ នៅ​ពេល​ដែល​លោក​បាន​មក​ដល់​វិមាន​រដ្ឋសភា​អាមេរិក​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ជា​ផ្លូវការ​របស់​លោក នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា និង​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត ដូណាល់ ត្រាំ បាន​ដើរ​ចូល​ក្នុង​វិមាន​រដ្ឋសភា​អាមេរិក​ជាមួយ​គ្នា។ លោក​ ត្រាំ នឹង​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ទី៤៥​នា​ពេល​បន្តិច​ទៀត​នេះ។

ពិធី​ស្បថ​ចូល​កាន់​តំណែងជា​ផ្លូវការ​របស់​ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ផ្សាយផ្ទាល់តាមរយៈហេ្វសប៊ុក Facebook Live

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG